ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​2 គ្រោង​ស្ថាបនាឡើង​វិញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា ការ​សិក្សា​ដើម្បី​ពង្រីក និង​ស្ថាបនា​ឡើង​វិញ​នូវ​ផ្លូវជាតិ​លេខ​២​បាន​បញ្ចប់​ហើយ និង​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា ការ​សិក្សា​ដើម្បី​ពង្រីក និង​ស្ថាបនា​ឡើង​វិញ​នូវ​ផ្លូវជាតិ​លេខ​២​បាន​បញ្ចប់​ហើយ និង​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា​ស៊ឹ​ម សូ​រិ​យា បាន​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១២ តុលា ម្សិលមិញ​ថា ការ​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​នេះ​បាន​បញ្ចប់​ហើយ ។ បច្ចុប្បន្ន ការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​ពង្រីក និង​ស្ថាបនា​ផ្លូវ​នេះ​ឡើង​វិញ បាន​និង​កំពុង​ចាប់ផ្តើម ។

លោក​បន្ត​ថា គម្រោង​នេះ​ជា​កម្ចី​មានការ​ប្រាក់​ទាប​របស់​រដ្ឋាភិបាល​កូរ៉េ ហេតុនេះ​ការ​សាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។ ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​នេះ​ទេ ។

លោក ឈឹ​ម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​ឈាន​ទៅ​ធ្វើការ​ដេញថ្លៃ​សាងសង់​ផ្លូវ​នេះ ដែល​តំបន់​ខ្លះ​ត្រូវ​ពង្រីក​ពីរ​គន្លង​ទៅ​មក និង​តំបន់​ខ្លះ​មាន​ទំហំ​សម្រាប់​រថយន្ត​បើកបរ​មួយ​គន្លង​ទៅ​មក​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ៖« រហូត​មក​ទល់​ពេល​នេះ មានការ​ឯកភាព​ជា​គោលការណ៍​ពី​រដ្ឋាភិបាល​កូរ៉េ ហើយ ហេតុនេះ​យើង​រំពឹង​ថា​ការ​ដេញថ្លៃ​សាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ »​។ លោក​ថា ៖« ការ​សាងសង់​ផ្លូវ​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៩ នៅ​ពេល​នីតិវិធី​នានា​បញ្ចប់​តាម​ផែនការ »​។

ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខេត្តតាកែវ​មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​រោងចក្រ សហគ្រាស​បាន​ល្អ​នា​ពេល​អនាគត ដោយសារ​ខេត្ត​នេះ​មាន​សណ្ឋាន​ដី​ល្អ មា​នទី​តាំងនៅ​កៀក​នឹង​រាជធានី​ភ្នំពេញ និង​មាន​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ត​ភ្ជាប់​ខ្វាត់ខ្វែង ។

ការ​ពង្រីក និង​សាងសង់​ផ្លូវជាតិ​លេខ​២​ឡើង​វិញ នឹង​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ឡើងថ្លៃ​កាន់តែ​ខ្លាំង​នា​ពេល​អនាគត ស្រប​ពេល​ដី​នៅ​តាម​ផ្លូវ​នេះ​នៅ​មាន​តម្លៃ​សមរម្យ​នៅឡើយ​។ ទោះជា​យ៉ាងណា ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ដែល​ស្ថិត​នៅ​កៀក​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ខ្ពស់​រួច​ទៅ​ហើយ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គី​ម ហ៊ា​ង បាន​ថ្លែង​ថា តម្លៃ​អចលនទ្រព្យ​កើនឡើង​ដោយសារ​កត្តា​ជា​ច្រើន ក្នុង​នោះ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​។ ចំណែក​កត្តា​ដទៃ​ទៀត​មាន​ដូច​ជា កត្តា​ប្រជាសាស្ត្រ កំណើនសេដ្ឋកិច្ច កំណើន​សកម្មភាព​អាជីវ​កម្ម និង​ការ​រីក​ចម្រើន​នៅ​មូលដ្ឋាន​នោះ​ផ្ទាល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ