ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីឃាតកម្មគិតទុកជាមុនមួយបានកើតឡើង ខណៈជនសង្ស័យរំលោភអារ.កសម្លាប់ក្មេងស្រីរងគ្រោះនៅក្នុងព្រៃខាងក្រោយផ្ទះ កាលពីរសៀលថ្ងៃទី១៣ តុលា នៅចំណុចភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែជនជាឃាតករត្រូវចាប់ខ្លួនភ្លាមៗផងដែរ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យឈ្មោះជិន ជឿន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ មកស្នាក់នៅរកស៊ីនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរធ្វើសិប្បកម្មឈើ រួមទាំងវត្ថុតាងដូចជាកាំបិតចិតបន្លែចុងស្រួចដងជ័រ ពណ៌ខ្មៅ១ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ៊ុន ស្រីរ៉ា ហៅរ៉ា ឬហៅញ៉ាញ់ អាយុ៥ឆ្នាំ រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ហើយដើមចមនៃអំពើឃាតកម្មនោះ គឺត្រូវបម្តាយក្មេងស្រីរងគ្រោះ ប្រាប់ថា រាល់ថ្ងៃគាត់ជាម្តាយទៅរកស៊ីលក់ដូរបាត់ៗពីផ្ទះធម្មតានៅម៉ោងខាងលើ ហើយត្រឡប់មកពីលក់វិញ ស្រាប់តែបាត់កូនមិនឃើញនៅផ្ទះសោះ ។ ពេលដឹងថា បាត់កូនហើយ គាត់ជាម្តាយបាននាំមេភូមិ និងប្រជាការពារជួយដើររករហូតដល់ម៉ោង៩និង៣០នាទីយប់ ទើបប្រទះឃើញសពកូនស្រីដេកស្លាប់ក្នុងថ្លុកឈាមនៅព្រៃខាងក្រោយផ្ទះដែលត្រូវឃាតករមិនស្គាល់មុខសម្លាប់ដោយអារផ្តាច់បំពង់.ក និងចាក់បំបែកគ្រាប់ភ្នែកទាំងសងយ៉ាងព្រៃផ្សៃបំផុត ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាម ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ និងស្នងការរងទទួលផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកអន្លង់វែង ទៅកាន់កន្លែងកើតហេតុបើកការស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់រហូតកំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួនជនសង្ស័យកាលពីម៉ោង១០និង៤០នាទីយប់ថ្ងៃដដែលនោះ ។
សមត្ថកិច្ចបន្តថា ឆ្លងតាមការសួរចម្លើយជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះប្រាកដមែន គឺនៅម៉ោងខាងលើដោយខ្លួនដើរទៅចាប់បីជនរងគ្រោះដែលកំពុងតែដេកលង់លក់នៅលើអង្រឹងក្រោមផ្ទះម្នាក់ឯងនាំចូលទៅក្នុងព្រៃចម្ងាយប្រហែលជា៨០ម៉ែត្រ ។ ពេលទៅដល់ព្រៃជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួន ភ្លាមនោះខ្លួនបានចាប់ច្របាច់.កជនរងគ្រោះរហូតដល់សន្លប់ លុះសន្លប់ហើយ ខ្លួនបានរំលោភនាងរហូតបានសម្រេចទៀត ។
ជនសង្ស័យសារភាពទៀតថា ក្រោយពេលរំលោភរួចហើយ ខ្លួនបានច្របាច់.កបន្ថែម ហើយដើរទៅយកកូនកាំបិតចិតបន្លែចុងស្រួចនៅផ្ទះរបស់ខ្លួនដើរត្រឡប់មកកន្លែងកើតហេតុវិញ រួចអារផ្តាច់បំពង់.កជនរងគ្រោះ ព្រោះខ្លាចមិនទាន់ស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ភ្នែកទាំង២ទៀត ព្រោះធ្លាប់ឮគេនិយាយថា បើសម្លាប់មនុស្សចាក់ ឬខ្វេះគ្រាប់ភ្នែកចេញនោះសមត្ថកិច្ចមិនអាចរកឃាតករឃើញទេ ។ ចំពោះមូលហេតុសម្លាប់ជនរងគ្រោះ គឺកន្លងមកគេធ្លាប់មានទំនាស់ជាមួយម្តាយជនរងគ្រោះ ហើយម្តាយជនរងគ្រោះតែងតែដៀលខ្លួនថា មកនៅសំយ៉ាបផ្ទះគេហើយខ្លាំងទៀត ។
ក្រោយពេលកើតហេតុ សពក្មេងស្រីរងគ្រោះត្រូវបានសមត្តកិច្ចពិនិត្យឃើញថា ពិតជាមានស្នាមអារផ្តាច់បំពង់.កពីខាងមុខក្រោមចង្កា និងស្នាមចាក់បំបែកគ្រាប់ភ្នែកទាំងពីរ ។ សមត្ថកិច្ចបញ្ជាក់ថា ចំណែកត្រង់ទ្វារមាសជនរងគ្រោះពុំមានស្លាកស្នាមអ្វីខុសប្លែកនោះឡើយ ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ