ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បញ្ច្រាសទិស​គ្នា បុក​គ្នា​ផ្អើល​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ បុក​ប៉ះ​គ្នា​រវាង​រថយន្ត​ចង្កូត​ស្តាំ​ពណ៌​ត្រេ​អុី ដឹក​ថ្ម ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ​02 3-2183 (​អ្នកបើកបរ​រត់​បាត់​) មាន​ទិស​ដៅ​ទៅ​ក្រុងព្រះសីហនុ និង​រថយន្ត TOYOTA ពណ៌​ទឹកប្រាក់ របស់​ក្រុម​ថែទាំ​ខ្សែ​កា​ប្លិ៏​អុ​ប​ទិច​ទូរគមនាគមន៍ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AK-7520 ទិស​ដៅ​បញ្ច្រាស​គ្នា បើកបរ​ដោយ​ឈ្មោះ លាង ថៃ​សាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពែ​ភ្នំ ឃុំ​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មានមុខ​របរ​បុគ្គលិក​ថែទាំ​ខ្សែ​កា​ប្លិ៏​អុ​ប​ទិច​ទូរគមនាគមន៍ ។​

​បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ និង​ថា​ក្រោយ​កើតហេតុ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ 402 សហការ​ជាមួយ នគរបាល​ស្រុក​កំពង់​សិលា​នៅ​ការពារ​កន្លែង​កើតហេតុ និង​នាំ​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ