ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ៤​លើក​ហើយ ចុង​ក្រោយ​នាង​ទ្រាំ​លែង​បាន… ​ប្រាប់​អ្នក​ភូមិ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ ឱ​ពុក​ចុង​បាន​ចាប់រំលោភ​កូនដើម​រហូត​សំរេច​៤​ដង ហើយ​ត្រូវ​ជន​រង​គ្រោះ​ប្រាប់​បង​នាង​ឱ្យ​ប្តឹង​ប៉ូលិស​ស្រុក​កូន​មុំ ចាប់ខ្លួន​ជនសង្ស័យ​ជា​ឱ​ពុក​ចុង កាលពី​ម៉ោង​៥​និង​៥៣ នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨…

ខេត្តរតនៈគិរី ៖ ឱ​ពុក​ចុង​បាន​ចាប់រំលោភ​កូនដើម​រហូត​សំរេច​៤​ដង ហើយ​ត្រូវ​ជន​រង​គ្រោះ​ប្រាប់​បង​នាង​ឱ្យ​ប្តឹង​ប៉ូលិស​ស្រុក​កូន​មុំ ចាប់ខ្លួន​ជនសង្ស័យ​ជា​ឱ​ពុក​ចុង កាលពី​ម៉ោង​៥​និង​៥៣ នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨ គឺ​ចាប់​នៅផ្ទះ​ជនសង្ស័យ​តែ​ម្តង។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ជា វិ​ន អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ ជា​ឱ​ពុក​ចុង​នារី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ រស់នៅ​ស្រុក​កូន​មុំ។

ក្នុង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ស្រុក ឱ្យ​ដឹង​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ គឺ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ម្តាយ​នារី​រង​គ្រោះ​អត់​បាន​នៅផ្ទះ​ទេ គឺ​នាំ​កូន​ៗ៣​ទៅ​៤​នាក់​ទៀត​ទៅ​លេង​ស្រុក​កំណើត​បាត់​អស់ ដោយ​ទុក​នារី​រង​គ្រោះជា​កូនស្រី​ទី​២ ឲ្យ​នៅផ្ទះ​តែ​ពីរ​នាក់​ឱ​ពុក​ចុង ។ ឆ្លៀត​មានឱកាស​ល្អ​បែប​នេះ ឱ​ពុក​ចុង​ចាប់​អូស​ដៃ​នាង​ចូល​ទៅ​ក្នុងផ្ទះ ហើយ​ឱ្យ​នារី​រង​គ្រោះ​ដេក​ក្បាល​មក​សំដៅ​មាត់ទ្វារ ហើយ​បើក​មាត់ទ្វារ​ផ្ទះ​តូច​ល្មម​ទុក​សម្រាប់​មើល​ក្រែង​មាន​អ្នក​ភូមិ​មក​ទាន់​។

សមត្ថកិច្ច​ស្រុក​បន្ត​ទៀត​ថា ពេល​ឱ​ពុក​ចុង​រំលោភ​រួច បាន​គំរាមកំហែង​នាង​ថា បើ​ហ៊ាន​ប្រាប់​នរណា​ម្នាក់​បន្ត​ទៀត គេ​សម្លាប់​ចោល​មួយ​ពូជ ។

នារី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ឱ​ពុក​ចុង​ធ្លាប់​រំលោភ​នាង​ក្នុង​ឆ្នាំ​២០១៨នេះ បាន​សំរេច​៤​លើក​រួច​មក​ហើយ នាង​ក៏​ធ្លាប់​ប្រាប់​ម្តាយ​អំពី​រឿង​នេះ​ញឹក​ញាប់​​ដែរ ក៏​ប៉ុន្តែ​ម្តាយ​ធ្វើ​ប្រ​ងើយ ទើប​ចុង​ក្រោយ​នេះ​នារី​រង​គ្រោះ​សម្រេចចិត្ត​នាំ​រឿង​ខាងលើ ទៅ​ប្រាប់​អ្នក​ភូមិ និង​បងស្រី​នាង ។ ពេល​អ្នក​ភូមិ និង​បងស្រី​ដឹង​បែប​នេះ ក៏​នាំ​គ្នា​ទៅ​ប្តឹង​សមត្ថកិច្ច​ស្រុក​កូន​មុំ ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។

សមត្ត​កិច្ច ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ចុះ​ចាប់ខ្លួន​នោះ ជនសង្ស័យ​បានដឹង​ខ្លួន ហើយ​ជនសង្ស័យ​មាន​បំណង​ចង់​រត់គេច​ខ្លួន តែ​សមត្ថកិច្ច​មាន​គ្នា​ច្រើន ទើប​រត់គេច​ខ្លួន​អត់​រួច ហើយ​នៅ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន ក៏​ស្រែក​ប្រាប់​ប្រជា​ការពារ​ថា «​ចាំ​មើល​អញ់​ចេញពី​គុក​វិញ អញ់​សម្លាប់​ក្រុម​គ្រួសារ​នាង​ឯង​ចោល​ទាំងអស់​»​។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​រំលោភ​កូនចុង​ពិតប្រាកដ​មែន​។ ហើយ​បច្ចុប្បន្ន​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​១០៨ រួចរាល់​អស់ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ