លោកនាយរងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយរំពារជួបគ្រោះថ្នាក់នៅក្រុងស្វាយរៀង
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ លោកនាយរងនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសក្បាលបែកមុខបែកមាត់យ៉ាងធ្ងន់ធ្ងរ ខណៈជិះម៉ូតូបុកសត្វឆ្កែកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១២ តុលា ២០១៨ នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។…
ប្រភពព័ត៌មានបានឱ្យដឹងថា ពេលលោកជិះម៉ូតូចេញពីក្រុងស្វាយរៀងត្រឡប់ទៅប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយរំពារ ស្រុកស្វាយទាបវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុកសត្វឆ្កែ បណ្តាលឲ្យលោកដួលម៉ូតូបោកក្បាលទៅលើថ្នល់កៅស៊ូបែកមាត់បែកមុខ និងបែកក្បាលរងរបួសធ្ងន់ធ្ងរ។
ក្រោយពីគ្រោះថ្នាក់ភ្លាមសមត្ថកិច្ចលើកជនរងគ្រោះដាក់លើរថយន្តដឹកទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ៕

ចែករំលែកព័តមាននេះ