ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ខឿន​ចែក​ទ្រូងផ្លូវ​ដាច់​កង់​ក្រោយ​ខ្ទេច

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣A ស្ថិត​នៅ​ចំ​ពីមុខ​សាលា​បឋម​សិក្សា​អង្គ​ភ្នំ​តូច​ស្ថិត​នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ…

ខេត្ត​កែប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣A ស្ថិត​នៅ​ចំ​ពីមុខ​សាលា​បឋម​សិក្សា​អង្គ​ភ្នំ​តូច​ស្ថិត​នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

សមត្ថកិច្ច​បាន​បន្ត​ថា អ្នកបើកបរ ឈ្មោះ ដឺ​សង់ ភី​លី​ត (DESANG PHYLYT) ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ជនជាតិ​បារាំង មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ជា​អ្នកបើកបរ​រថយន្ត មិន​មាន​រង​របួស​នោះ​ទេ ។

សមត្ថកិច្ច​នគរបាល​ចរាចរ​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​បង្ក​ឡើង​ដោយ​ខ្លួនឯង ពី​ជនបរទេស​ជា​ជនជាតិ​បារាំង​ម្នាក់​បាន​ជិះ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២ R-០៤៨៩ បាន​គេច​ជាមួយ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ដាច់​កង់​ខាងក្រោយ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ទេ​។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​និង​ធ្វើការ​វាស់វែង​រួច​បាន​នាំ​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​កែប ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នូវ​ការ​ខូចខាត របស់​រដ្ឋ​ដែល​រថយន្ត​បាន​បង្ក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ