ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​កា.ប់​ដាច់​ដៃ​កូន​ទេវតា

5 ឆ្នាំ មុន

នៅ​ក្នុង​គ​ម្បី​រ​ធម្មបទ​មាន​សម្តែង​ថា កាល​ព្រះ​សាស្ដា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​ភិក្ខុសង្ឃ កាលនោះ​មាន​ភិក្ខុ​អ្នកស្រុក​អាឡ​វី​មួយ​អង្គ បាន​សាង​នូវ​សេនាសនៈ​របស់​ខ្លួន​។ ភិក្ខុ​មួយ​អង្គ​នោះ បានឃើញ​ឈើ​មួយ​ដើម​ដែល​ធ្វើ​ឲ្យ​លោក​ពេញចិត្ត​។ នៅ​ពេល​ដែល​លោក​រៀបចំ​នឹង​កាប់​ដើមឈើ​នោះ ស្រាប់តែ​ទេវតា​មានកូន​តូច​មួយ​អង្គ ដែល​អាស្រ័យ​នៅ​នឹង​ដើមឈើ​នោះ​ឯង​បាន​ពកូន​នឹង​ចង្កេះ​មក​ឈរ​អង្វរ​ភិក្ខុ​អង្គ​នោះ​ថា បពិត្រ​ព្រះ​គុណ​ម្ចាស់…

នៅ​ក្នុង​គ​ម្បី​រ​ធម្មបទ​មាន​សម្តែង​ថា កាល​ព្រះ​សាស្ដា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​ភិក្ខុសង្ឃ កាលនោះ​មាន​ភិក្ខុ​អ្នកស្រុក​អាឡ​វី​មួយ​អង្គ បាន​សាង​នូវ​សេនាសនៈ​របស់​ខ្លួន​។ ភិក្ខុ​មួយ​អង្គ​នោះ បានឃើញ​ឈើ​មួយ​ដើម​ដែល​ធ្វើ​ឲ្យ​លោក​ពេញចិត្ត​។ នៅ​ពេល​ដែល​លោក​រៀបចំ​នឹង​កាប់​ដើមឈើ​នោះ ស្រាប់តែ​ទេវតា​មានកូន​តូច​មួយ​អង្គ ដែល​អាស្រ័យ​នៅ​នឹង​ដើមឈើ​នោះ​ឯង​បាន​ពកូន​នឹង​ចង្កេះ​មក​ឈរ​អង្វរ​ភិក្ខុ​អង្គ​នោះ​ថា បពិត្រ​ព្រះ​គុណ​ម្ចាស់ សូម​ព្រះ​តេជគុណ​កុំ​កាប់​វិមាន​របស់ខ្ញុំ​ម្ចាស់​ឡើយ ព្រោះ​ខ្ញុំម្ចាស់​មិន​អាច​ពកូន​រសាត់អណ្ដែត​ដោយ​មិន​មាន​ទីកន្លែង​នៅ​នោះ​ទេ ។

ភិក្ខុ​រូប​នោះ​គិត​ថា យើង​មិន​អាច​នឹង​រក​នូវ​ដើមឈើ​ផ្សេង​ឲ្យ​ល្អ​ដូច​ដើមឈើ​នេះ​ឡើយ ទើប​លោក​មិន​អើពើ​នឹង​ពាក្យ​អង្វរ​របស់​ទេវតា​។ ទេវតា​គិត​ថា ភិក្ខុ​នេះ​ឃើញ​ទារក​ហើយ នឹង​ឈប់​កាប់​ជា​ពុំខាន ទើប​យក​កូន​ទៅ​ដាក់​ផ្តេក​នៅ​នឹង​មែកឈើ​ត្រង់​កន្លែង​ដែល​ភិក្ខុ​ត្រូវ​កាប់ ទាំង​ដែល​លោក​កំពុង​តែ​យារ​ពូថៅ​ដើម្បី​នឹង​កាប់​ទៅ​ហើយ​នោះ​។ ចំណែក​ភិក្ខុ​កាលដែល​លោក​បាន​យារ​ពូថៅ ដើម្បី​នឹង​កាប់​ទៅ​ហើយ លោក​មិន​អាច​បញ្ឈប់​នូវ​ពូថៅ​នោះ​បាន​ឡើយ ធ្វើ​ឲ្យ​ដាច់​ដៃ​កូន​ទេវតា​នោះ​ទៅ ។

រំពេច​នោះ​ទេវតា​កើត​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង បាន​លើកដៃ​ទាំង​ពីរ​ឡើង​ដោយ​ចេតនា​ថា អញ​នឹង​ទះ​ភិក្ខុ​នេះ​ឲ្យ​ស្លាប់ តែ​ភ្លាម​នោះ​ក៏​បាន​គិត​យ៉ាងនេះ​ថា ភិក្ខុ​នេះ​ជា​អ្នកមាន​សីល បើ​យើង​សម្លាប់​លោក​ទៅ យើង​ត្រូវ​ធ្លាក់​នរក ឯ​ទេវតា​ដទៃ​ទៀត កាល​បាន​ជួប​ភិក្ខុ​ទាំងឡាយ​ណា​កាប់​ដើមឈើ​របស់​ខ្លួន​ហើយ នឹង​យក​យើង​ជា​គំរូ រួច​នឹង​សម្លាប់​ភិក្ខុ​ទាំងឡាយ​នោះ ហើយ​ក៏​ចូល​ទៅ​ក្រាបទូល​ដល់​ព្រះ​បរម​សាស្តា​តាម​ដំណើររឿង​ដែល​បាន​ជួប​ប្រទះ ។

ព្រះ​សាស្ដា​ទ្រង់​ព្រះ​សណ្ដាប់​រឿង​នោះ​ហើយ​ព្រះ​អង្គ​ត្រាស់​ថា សាធុ​! សាធុ​! ប្រពៃ​ហើយ​ទេវតា​ត្រង់​ដែល​អ្នក​គ្រប​សង្កត់​នូវ​សេចក្ដី​ក្រោធ ដែល​កើតឡើង​យ៉ាងនោះ​បាន ប្រៀប​ដូច​គេ​បញ្ឈប់​នូវ​រថ ដែល​កំពុង​តែ​លឿន ទៅ​មុខ​ដូច្នោះ​ឯង ហើយ​ព្រះ​អង្គ​ត្រាស់​នូវ​ព្រះ​គាថា​យ៉ាងនេះ​ថា ៖

ជន​ណា ហាម​នូវ​សេចក្ដី​ក្រោធ ដែល​កើតឡើង​ហើយ​បាន​ភ្លាម លោក​ប្រៀប​ដូច​នាយ​សារថី​អាច​បញ្ឈប់​រថ​ដែល​កំពុង​តែ​ឆ្ពោះ​លឿន​ទៅ​មុខ​បាន​យ៉ាងនោះ​ឯង តថាគត​ហៅ​នរ​ជន​នោះ​ថា​ជា​បុគ្គល​អ្នកមាន​ចិត្តធ្ងន់ យក​ខន្តី​មក​ជា​គ្រឿង​រក្សា​ចិត្ត ។