ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោ​ះ​ថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​២​ករណី ស្លា.ប់​៥​នាក់​របួស​៤​នាក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នា​រសៀល​ថ្ងៃ​ទី​០៨ តុលា ២០១៨ ឃាតក​លាក់​មុខ​ពិតជា​សាហាវ​ណាស់ ដោយ​បាន​ឆក់​យកអាយុ​ជីវិត​របស់​ពលរដ្ឋ បន្តបន្ទាប់​ដល់​ទៅ​០៥​នាក់ និង​រង​របួស​ចំនួន​០៤​នាក់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍…

ខេត្តកំពង់ចាម ៖ នា​រសៀល​ថ្ងៃ​ទី​០៨ តុលា ២០១៨ ឃាតក​លាក់​មុខ​ពិតជា​សាហាវ​ណាស់ ដោយ​បាន​ឆក់​យកអាយុ​ជីវិត​របស់​ពលរដ្ឋ បន្តបន្ទាប់​ដល់​ទៅ​០៥​នាក់ និង​រង​របួស​ចំនួន​០៤​នាក់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​បា​ធា​យ និង​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ហើយ​អ្នក​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក​ស្រុក​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យ ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​០១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣៥​នាទី​រសៀល ថ្ងៃ​ខាងលើត្រង់​ចំណុច​ខាងជើង​ស្ពាន​លេខ​៣១ ក្នុងភូមិ​បា​ធា​យ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ដោយ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1X-7965 បើកបរ​ដោយ​ឈ្មោះ សាំង គឹ​ម​សៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​ថ្មី ស្រុក​មុខកំពូល ខេត្តកណ្តាល ដោយ​មាន​ឌុ​ប​មនុស្ស​ចំនួន ៣​នាក់ បាន​ជិះ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ ពី​ខាងក្រោយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទិស​ដៅ​ស្របគ្នា​។

ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​២​នាក់ ក្មេង​ប្រុស​តូច បេង ធា​រ៉ា អាយុ​៩​ឆ្នាំ​(​ស្លាប់​) នៅ​ភូមិ​គោករ​វៀង ឃុំ​ខ្នុរ​ដំបង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ចំណែក​អ្នក​រង​របួស​២​នាក់​វិញ​មានឈ្មោះ ផល សុខលាភ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​ថ្មី ស្រុក​មុខកំពូល ខេត្តកណ្តាល ២-​ឈ្មោះ រ៉​ន រុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជាមួយនឹង​អ្នក​ទី​១​ដែរ​។ មូលហេតុ​គ្រោះថ្នាក់​នេះ​ដោយ សារ​តែ​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ទៅ​បុក​គោ​យន្ត​ពីក្រោយ ហើយ​អ្នកបើកបរ គោ​យន្ត ឈ្មោះ ធន់ ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បា​ធា​យ ខេត្តកំពង់ធំ មិន​រង​របួស​នោះ​ទេ​។

លោក​វរសេនីយ៍ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យ ប្រាប់​បន្ត​ថា ចំពោះ​ករណី​ទី​២​វិញ កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ តុលា ២០១៨ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង រវាង​រថយន្ត​ឡិច​ស៊ី​ស​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-6417 បើកបរ​ដោយ​ឈ្មោះ ស៊ី​ម ស៊ា​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​បើកបរ​ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង​។ ដោយ​បាន​រេ​ចង្កូត​ទៅ​ឆ្លងផ្លូវ​ចូល​ទៅ​ម្ខាង​ទៀត​បុក​ជាមួយនឹង​រថយន្ត​ធុន​ធំ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ សៀមរាប 3A-2455 បើកបរ​ដោយ​ឈ្មោះ គិ​ន វ៉ា​ន់​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ​។

ករណី​ទី​២​នេះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ដែល​ជិះ​លើ​រថយន្ត​ឡិច​ស៊ី​ស ចំនួន​០៣​នាក់ ១-​ឈ្មោះ ហង់ សា​រ៉េ​ត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ (​ប្រពន្ធ​អ្នកបើកបរ​) ២-​ស៊ី​ម វិច្ឆិកា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ជា​កូន​) ៣-​ស៊ី​ម កុសល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​កូន​)​។ ចំណែក​អ្នក​រង​របួស​មាន​០២​នាក់ ១-​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស ត្រូវ​ស្រាល ២-​តន់ ចាន់​តូ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​ក្មួយ​អ្នកបើកបរ របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា «​អ្នក​រថយន្ត​ឡិច​ស៊ី​ស កំពុង​តែ​បើក​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ស្រាប់តែ​មាន​ម៉ូតូ​០១​គ្រឿង​បាន​ជិះ​ឆ្លង​ពី​ខាង​មុខ​ត្រង់​ផ្លូវបំបែក ជា​បួន​ស្រប​ពេល​ដែល​រថយន្ត​បាន​ប្រឹង​គេច​ក៏​ចូល​រថយន្ត​ធំ​លាន់​ជា​ខ្លាំង​ដោយ​បាន​ផ្ទុះ​ពោង​សុវត្ថិភាព ហើយ​រថយន្ត​រង​ការ​ខូចខាត​ជា​ដំណំ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ដល់​ទៅ​០៣​នាក់​»​។ វត្ថុ​តាង​ទាំង​០២​ករណី ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ