ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​បោះ​បាយបិណ្ឌ?

5 ឆ្នាំ មុន

នៅ​ព្រលឹម​ម៉ោង​៤​ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​ដើរទៅ​វត្ដ​អារាម​នានា​នៅ​ក្នុងភូមិ ឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ជាមួយនឹង​នំចំណី​ដែល​ធ្វើ​រួច​ជា​ស្រេច​ដាក់​ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅ​វត្ដ​។ ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​អ​រូបិយ​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​ធ្វើ​ជា​រៀង​រាល់​ព្រឹក ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ឱ្យទៅ​ញាតិសន្ដាន​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​។ ការ​បោះ​បាយបិណ្ឌ…

នៅ​ព្រលឹម​ម៉ោង​៤​ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​ដើរទៅ​វត្ដ​អារាម​នានា​នៅ​ក្នុងភូមិ ឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ជាមួយនឹង​នំចំណី​ដែល​ធ្វើ​រួច​ជា​ស្រេច​ដាក់​ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅ​វត្ដ​។ ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​អ​រូបិយ​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​ធ្វើ​ជា​រៀង​រាល់​ព្រឹក ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ឱ្យទៅ​ញាតិសន្ដាន​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​។

ការ​បោះ​បាយបិណ្ឌ (​ការ​បោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង​រិះគន់​ថា ការ​បោះ​បាយបិណ្ឌ​ជា​ទ​ង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជាដើម​។ អ្នក​ដែល​ជឿ​ថា បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍​គិត​ថា បោះ​បាយបិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត (​ហេតុនេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅ​ថា​បាយ​ប្រេត​)​។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា ការ​បោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ​។

ទន្ទឹម​នឹង​នេះ​ដែរ​ពួក​គេ​បាន​ធ្វើការ​អធិដ្ឋាន​ទៅ​ដល់​សាច់ញាតិ​ដែល​ស្លាប់ និង​បោះ​បាយបិណ្ឌ​នៅ​ជុំវិញ ព្រះ​វិហារ​។ ជា​ពិសេស​ពួក​គេ​ជឿ​ថា វិញ្ញាណ​ទាំង ឡាយ​ណា​ដែល​គ្មាន​សាច់ញាតិ ត្រូវ​បាន​គេ​ដោះ​លែង ពី​ឋាននរក​ឲ្យ​មក​កាន់​វត្ត​អារាម​ដើម្បី​ទទួល​អាហារ​ពី​សាច់ញាតិ​របស់​ពួក​គេ​នៅ​ពេល យប់​។ វិញ្ញាណ​ពួក​គេ​ត្រូវ​ត្រឡប់​ទៅ​ឋាននរក​វិញ​នៅ​មុន​ពេល​ព្រះអាទិត្យ​រះ​។ វិញាណ​អ្នក​ទាំងនោះ​គឺ​មាន​ទម្រង់​ធំ ហើយ​ខ្ពស់​ដែល​ពួក​គេ អាច​បោះ​ជំហាន​នៅ​លើ​ប្រាសាទ​បាន​។ ទោះជា​យ៉ាងណា​ពួក​គេ​មិន​ហាន​ធ្វើ​ដូច្នេះ​ទេ​ដោយ​ខ្លាច​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​បន្ថែម​ទៀត ។

ពួក​គេ​បាន​ត្រឹមតែ​ឈរ​យំ​ហើយ​សុំ​អាហារ​។ វិញ្ញាណ​ទាំងនោះ​នឹង​ទៅ​គ្រប់​៧​វត្ត​ដើម្បី​រក​មើល​សាច់ញាត្តិ និង​ទទួល​អាហារ​ពី​ពួក​គេ​។ ប្រសិនបើ​វិញ្ញាណ​ទាំងនោះ​មិនឃើញ​សាច់ញាតិ​របស់​ពួក​គេ​មក​វត្ត​ទេ​នោះ ពួក​គេ​នឹង​ដាក់​បណ្ដាសា​សាច់ញាតិ​របស់​ពួក​គេ​។ នេះ​ហើយ​ជា មូលហេតុ​ដែល​សាច់ញាតិ​គួរតែ​យក ចង្ហាន់​ទៅ​វត្ត​ទោះបីជា ច្រើន ឬ​ក៏​តិច​ក៏​ដោយ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ