ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនខ្មែរគ្រប់រូប ត្រូវយល់ដឹងយល់​ដឹង​អំពី​ពិធីបុណ្យ ភ្ជុំបិណ្ឌ !

5 ឆ្នាំ មុន

បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ ក្នុង​ចំណោម​ពិធីបុណ្យ​ធំ​ៗ​ដទៃ​ទៀត​នៃ រាជពិធី​ទា្វរ​ទស​មាស​។ នៅ​ក្នុង​រាជ្យ​ព្រះបាទ​អង្គឌួង ទ្រង់​ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​ដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មក​វិញ ព្រះ​អង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យ​នឹង​ប្រវត្តិ​រឿង​ក្នុង​ព្រះពុទ្ធ​សាសនា​។ ប្រជាជន​កម្ពុជា នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​នេះ​មិន​ដែល​អាក់ខាន​ឡើយ…

បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ ក្នុង​ចំណោម​ពិធីបុណ្យ​ធំ​ៗ​ដទៃ​ទៀត​នៃ រាជពិធី​ទា្វរ​ទស​មាស​។ នៅ​ក្នុង​រាជ្យ​ព្រះបាទ​អង្គឌួង ទ្រង់​ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​ដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មក​វិញ ព្រះ​អង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យ​នឹង​ប្រវត្តិ​រឿង​ក្នុង​ព្រះពុទ្ធ​សាសនា​។ ប្រជាជន​កម្ពុជា នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​នេះ​មិន​ដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង ១​រោច ខែភទ្របទ រហូត​ដល់​ថៃ្ង​ទី ១៥​រោច មាន​រយៈពេល ១៥​ថៃ្ង ដែល​យើង​ហៅ​ថា​បិណ្ឌ​១, បិណ្ឌ​២ … និង​ថៃ្ង​បញ្ចប់ គឺជា ថៃ្ង “​ភ្ជុំបិណ្ឌ​”​។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា​។ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។

ពាក្យ​ថា “​ភ្ជុំបិណ្ឌ​” មក​ពី​ពាក្យ “​ភ្ជុំ​” រួម​គ្នា​ជាមួយ​ពាក្យ “​បិណ្ឌ​” ដែល​មាន​ន័យ​ថា ការ​ប្រមូល​ឲ្យ​មូល ឬ​ពូន​ឲ្យ​ជា​ដុំ (​មក​ពី​ភាសាបាលី​) “​ដុំ​បាយ​” ដូ​ចេះ្ន​យើង​អាច​សម្គាល់​ពាក្យ​នេះ តាម​វិធី​ងាយ​បាន​ថា គឺជា “​ការ​ប្រជុំ ឬ​ប្រមូលផ្តុំ​ដុំ​បាយ​” (​ការ​ពូត​ដុំ បាយ​ជា​ដុំ​ៗ​ដែល​យើង​ហៅ​ថា “​បាយបិណ្ឌ​”)​។ បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​យើង បាន​បង្ហាញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺ​កើត​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិន​ហៅ​ថា បុណ្យ​ភ្ជុំ​ទេ ដោយនៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែងចែក​ចេញ​ជា​ពីរ​ថ្នាក់​។ ថ្នាក់ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់ពី​ថ្ងៃ ១​រោច រហូត​ដល់​ថ្ងៃ​១៤​រោច ជា​វា​រក​ភត្ត (​ភត្ត​ធ្វើ​តាម​ថ្ងៃ​) ជា​បន្តបន្ទាប់​។ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​រោច ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ​។

ពិធីបុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នេះឯង​។ ប្រជាជន​ខែ្ម​រ ក៏​តែងតែ​ចង​ចាំ និង​យល់​គ្រប់​ៗ​គ្នា​ថា “​បុណ្យ​ភ្ជុំ​បិ​ណ្យ​” គឺជា​ការ​ធ្វើបុណ្យ​ដាក់​បិណ្ឌ ដើម្បី​ឧទ្ទិស​ដល់ បេ​ត​(​ប្រេត​)​បុគ្គល​ជា​ឪពុក ម្តាយ បងប្អូន ញាតិសន្តាន ទាំងឡាយ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​នោះ​។ ប៉ុ​នែ្ត​បើ តាម​អត្ថបទ​របស់ លោក សុង ស៊ីវ វិញ​ការ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ពុំ​មែនមាន​ន័យ​តែ​ប៉ុណ្ណឹង​ទេ គឺ​លោក​បាន​បកស្រាយ​ដោយ​លើកយក​អត្ថន័យ​ចំនួន ៣​គឺ ៖

1.​ ​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ចំពោះ​បេ​ត​បុគ្គល ឬ​ប្រេត​បុគ្គល (​ពាក្យ “​បេ​ត​” ជា​ពាក្យ​បាលី ឯ​ពាក្យ “​ប្រេត​” ជា​ពាក្យ​សំស្ក្រឹត​)
2.​ ​ដើម្បី​ឲ្យ​បាន​សេចក្តីសុខ​ចម្រើន សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន​។
3.​ ​ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ គឺ​ការ​ស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់​ទាំង​ការ​ធ្វើ​នំគម អន្សម ពេញ​ទូ​ទាំង ព្រះរាជាណាចក្រ​កម្ពុជា យើង​ក៏​អាច​កត់សម្គាល់ នូវ​ពាក្យ​មួយទៀត​ថា “​បុណ្យ​សែនដូនតា​” ដែល​ជា​ពាក្យ​សាមញ្ញ​សម្រាប់​ប្រជារាស្ត្រ​ខ្លះ ព្រោះថា​ពាក្យ​ទាំង​ពីរ​គឺ​មាន​ន័យ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ