ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​អ្នកទោស​ម្នាក់​បាន​រត់គេច​ខ្លួន ខណៈ​មក​ពិនិត្យ​ផ្ទៃពោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​មាន​សមត្ថកិច្ច ខណ្ឌដូនពេញ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ការដ្ឋាន​សង់​អគារ​មួយ​កន្លែង​រាប់​ម៉ោង ទម្រាំ​នឹង​រក​ឃើញ និង​ចាប់ខ្លួន​ស្ត្រី​ជា​អ្នកទោស​ថ្នាំ​ញៀន​ម្នាក់​មក​វិញ​បាន ក្រោយ​ពី​រូប​នាង ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​ពិនិត្យ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​មាន​សមត្ថកិច្ច ខណ្ឌដូនពេញ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ការដ្ឋាន​សង់​អគារ​មួយ​កន្លែង​រាប់​ម៉ោង ទម្រាំ​នឹង​រក​ឃើញ និង​ចាប់ខ្លួន​ស្ត្រី​ជា​អ្នកទោស​ថ្នាំ​ញៀន​ម្នាក់​មក​វិញ​បាន ក្រោយ​ពី​រូប​នាង ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​ពិនិត្យ ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​ជប៉ុន ហើយ​ព្យាយាម​រត់គេច​ខ្លួន​នោះ​។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ពី​វេ​ល​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​កាង​ដ្ឋា​ន​សំណង់​អគារ​ដ៏ ធំ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ក្នុង​វាល​ខ្សាច់​បឹង​កក់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ជា​អ្នកទោស​ដែល​ព្យាយាម​រត់គេច​ខ្លួន​នោះ មានឈ្មោះ វ៉ា​ន់ ស្រី​រ័​ត្ន ដែល​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់ធ្វើការ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែ សីហា ឆ្នាំ​២០១៨ កន្លង​មកនេះ ពី​បទ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​។ នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង ប្រមាណ​ជា​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយសារ​តែ​ស្ត្រី​ជា អ្នកទោស​ម្នាក់​ខាងលើ​មាន​អាកា​រៈ​ធ្លាក់ឈាម​នោះ កម្លាំង​ក្រុម​អនុរក្ស​(​ម​២) នៃ​ពន្ធនាគារ​ព្រៃ​ស​មួយ​ក្រុម បាន​ដឹក​នាង​តាម​រថយន្ត​មួយ​គ្រឿង​យក​មក​កាន់​មន្ទីរពេទ្យ​ជប៉ុន ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ធ្វើ​ពិនិត្យ​ផ្ទៃពោះ របស់​នាង​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​អនុរក្ស​បាន​នាំ​ខ្លួន​នាង​មក​ដល់ មន្ទីរពេទ្យ ដើម្បី​ឲ្យ​គេ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​រូប​នាង​ហើយ​នោះ នាង​ក៏​ប្រាប់​ថា <<​នាង​ចុកពោះ និង សុំ​ចូល​បន្ទប់ទឹក​មួយ​ភ្លែត​>> ក៏​ស្រាប់តែ​បាត់​ខ្លួន​នាង​ឈឹង​តែ​ម្តង​។ ភ្លាម​នោះ កម្លាំង​អនុរក្ស​ព្រៃ​គុក​ស ក៏​បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក និង​ខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ​រក​នាង ទើប​ដឹង​ថា នាង​បាន​ជិះ​ម៉ូតូឌុប​មួយ​គ្រឿង​រត់​ចេញពី​មន្ទីរពេទ្យ​ជន​ប៉ុន និង​ព្យាយាម រត់គេច​ខ្លួន​មក​ចូល សម្ងំ​ក្នុង​ការដ្ឋាន​សំណង់​អគារ​ដ៏​ធំ​មួយ​កន្លែង និង​ធ្វើការ​ឡោម​ទ័​ព្ធ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើបបាន​រក​ឃើញ​រូប​នាង​។

ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ធ្វើការ​ឡ​ឡោម​ព័ទ្ធ ការដ្ឋាន​សំណង់​អគារ​ដ៏​ធំ​មួយ​កន្លែង​ខាងលើ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​រក​ឃើញ និង​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជា​អ្នកទោស​គ្រឿងញៀន​ម្នាក់​ខាងលើ​ដែល​ព្យាយាម​រត់គេច​ខ្លួន​បាន​វិញ​នោះ ទើប​ធ្វើការ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ ដើម្បី​អនុវត្ត​ទោស​ជា​បន្ត​ទៅ​ទៀត​៕
https://youtu.be/-k127MscDlM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ