ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន ក្រុម​គ្រួសារ​រារាំង​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ជិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​១​ដើម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ក្រោយ​ពេល​កើតហេតុ​ខាង​ក្រុម​គ្រួសារ​សាច់ញាតិ និង​អ្នក​ភូមិ​បាន​រារាំង មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ទៅ​ជិត​ឡើយ​។ សូ​ម្បី​តែ​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ចូល​ទៅ​ពិនិត្យ​ដែរ គឺ​មាន​តែ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ប៉ុណ្ណោះ​ដែល​បាន​ចូល​ទៅ​ពិនិត្យ​មើល…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​១​ដើម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ក្រោយ​ពេល​កើតហេតុ​ខាង​ក្រុម​គ្រួសារ​សាច់ញាតិ និង​អ្នក​ភូមិ​បាន​រារាំង មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ទៅ​ជិត​ឡើយ​។ សូ​ម្បី​តែ​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ចូល​ទៅ​ពិនិត្យ​ដែរ គឺ​មាន​តែ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ប៉ុណ្ណោះ​ដែល​បាន​ចូល​ទៅ​ពិនិត្យ​មើល និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំការ​ស្វាយ​លើ​ទួល​នាយក ស្ថិត​នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​ខាងលើ​នោះ​មានឈ្មោះ ហែ​ន ណា​វី អាយុ​៥២​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំ​ពង​ស្ពឺ សព្វថ្ងៃ​ស្នាក់​នៅ​ខាង​ប្ដី​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

អ្នកដឹង​ហេតុការណ៍​បាន​លួច​បង្ហើ​ប្រាប់​ថា ស្ត្រី​ខាងលើ​បាន​យក​ខ្សែ​គោ​ចងក​ជាប់​នឹង​មែក​ស្វាយ បណ្ដាល​ឲ្យ​ស្លាប់ និង​ជើង​ស្ទើរតែ​ដល់​ដី​ថែម​ទៀត​ផង​។ ចំណែកឯ​មូលហេតុ​ដែល​គាត់​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​នោះ មិន​ត្រូវ​បានដឹង​ច្បាស់​ឡើយ​។ គ្រាន់តែ​ដឹង​ខ្លះ​ៗ​ថា​គាត់​តូចចិត្ត​នឹង​ខ្លួនឯង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​តែ​ប៉ុណ្ណោះ តែ​មិន​បានដឹង​ថា​ជំងឺ​អ្វី​នោះ​ទេ ហើយ​បន្ទាប់​ពី​បាត់​គាត់​ក្រុម​គ្រួសារ​តាម​រក​ឃើញ​គាត់​ចងក​ស្លាប់​បែប​នេះ បាត់​ទៅ​ហើយ​។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ​ក្រុម​គ្រួសារ​សព​មិន​បាន​ប្ដឹង​អ្វី​ឡើយ គឺ​សុំ​ឲ្យ​តែ​នគរបាល​ប៉ុស្តិ៍ ភ្លើង​ឆេះ​រទេះ ជួយ​ចេញ​លិខិត​សម្រាប់​នាំ​សព​ទៅ​ធ្វើបុណ្យ​បូជា​ប៉ុណ្ណោះ​។ ព្រោះ​បើ​គ្មាន​លិខិតអនុញ្ញាត​ពី​នគរបាល ពួក​គាត់​ក៏​មិន​អាច​នាំ​យក​សព​ទៅ​បូជា​បាន​ដែរ​។ មិនតែប៉ុណ្ណោះ ខណៈនោះ​ដែរ​ក្រុម​គ្រួសារ​សាច់ញាតិ និង​អ្នក​ភូមិ​បាន​ដាក់​រាយ​កម្លាំង​ជុំវិញ​កន្លែង​កើតហេតុ​បាន​រារាំង​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ទៅ​ជិត​ឡើយ​។ សូ​ម្បី​តែ​មន្ត្រី​កង​រាជ​អាវុធ ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពិនិត្យ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ