មិនធម្មតាបុរស​រូប​នេះ​ធ្លាប់​រួមរ័ក​ជាមួយ​នារី​៦០០០​នាក់​តែ​បែរជា​ស្លាប់​ដោយសារ​…


ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោក​ Maurizio Zanfanti ជនជាតិ​អុី​តា​លី អាយុ​៦៣​ឆ្នាំ​ ដែល​អះអាង​ថា​ ធ្លាប់​រួមដំណេក​ជាមួយ​ស្ត្រី​ជាង ​៦.០០០​នាក់​ក្នុង​ការ​បំពេញការងារ​សម្របសម្រួល​នៅ​ឯ​ក្លិប​រាត្រី​មួយ​ក្នុង​តំបន់ឆ្នេរ ​«Rimini» បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ប្រទេស​រ៉ូ​ម៉ា​នី ខណៈ​ពេល​កំពុង​រួមរ័ក​ជាមួយ​នារី​ទេសចរ​អាយុ​២៣​ឆ្នាំ​ម្នាក់​នៅ​ពី​ខាងក្រោយ​រថយន្ត ។

លោក ​Zanfanti មាន​ជំងឺ​បេះដូង​ក្រុម​គ្រូពេទ្យ​ព្យាយាម​ជួយ​សង្គ្រោះ​ ប៉ុន្តែ​មិន​បាន​សម្រេចធ្វើ​ឲ្យ​អាជ្ញាធរ​រួម​ទាំង​ស្ត្រី​ជា​ច្រើន​រូប​ចូលរួម​សំដែង​ទុក្ខសោក និង​បាន​បញ្ជាក់​ថា «​លោក​ Zanfanti បាន​ស្លាប់​ក្រោយ​ពី​រូបគេ​ប្រព្រឹត្តិ​នូវ​អ្វី​ដែល​គេ​មាន​ភាព​ស្ទាត់ជំនាញ​បំផុត​គឺ​ការ​រួមរ័ក​» ។

Zanfanti​ មានកេរ្ដិ៍ឈ្មោះ​នៅ​ឆ្នាំ​១៩៦៨​ ក្នុង​អាយុ​១៧​ឆ្នាំ តាម​រយៈ​ការ​មាន​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​ក្លិប និង​ប្រើ​មុខមាត់​សម្រាប់​ទាក់ទាញ​ស្ត្រី​ឲ្យ​ចូល​កម្សាន្ត ហើយ​គេ​ក៏​ធ្លាប់​អះអាង​ថា​ ក្នុង​ពេល​បំរើ​ការងារ​នៅ​រៀង​រាល់​រដូវក្ដៅ​គេ​បាន​រួមដំណេក​ជាមួយ​ស្ត្រី​ដល់​ទៅ​២០០​នាក់ ។

មាន​ន័យ​ថា​ ក្នុង​មួយ​ជីវិត​នេះ បាន​រួមដំណេក​ជាមួយ​នារី​ប្រហែល​៦.០០០​នាក់ ។ ក្រៅពី​នេះ​កេរ្ដិ៍​ឈ្មោះ​របស់​គេ​ក៏​ចាប់ផ្ដើម​ល្បី​ម្ដងទៀត​ដោយ​មាន​ស្ត្រី​ម្នាក់​ធ្លាប់​ទាក់ទង​គេ​ក៏​បាន​សង់​រូបសំណាក​ទុក​នៅ​ទីក្រុង​មួយ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត ៕

Facebook Google Twitter Email

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ