ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសៗ​គួរតែដឹង! ​ថែរក្សា​ស្ពែ​ម៉ា​សូ​អ៊ី​ត​បែបណា

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​មានកូន អ្នក​គួរតែ​ថែរក្សា​ស្ពែម៉ាតូសូអ៊ីត​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ។ ដូចនេះ តើ​គួរតែ​ធ្វើ​បែប​ណា​ទៅ ? 1. បើ​អ្នក​ចង់​ឲ្យ​ស្ពែ​ម៉ា​តូ​សូ​អ៊ី​ត​អ្នកមាន​សុខភាព​ល្អ អ្នក​គួរតែ​បរិភោគ​គ្រប់មុខ ដោយ​មិន​គួរ​រើស​អាហារ​នោះ​ទេ…

ប្រសិនជា​អ្នក​ចង់​មានកូន អ្នក​គួរតែ​ថែរក្សា​ស្ពែម៉ាតូសូអ៊ីត​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ។ ដូចនេះ តើ​គួរតែ​ធ្វើ​បែប​ណា​ទៅ ?

1. បើ​អ្នក​ចង់​ឲ្យ​ស្ពែ​ម៉ា​តូ​សូ​អ៊ី​ត​អ្នកមាន​សុខភាព​ល្អ អ្នក​គួរតែ​បរិភោគ​គ្រប់មុខ ដោយ​មិន​គួរ​រើស​អាហារ​នោះ​ទេ ។ ប្រសិនជា​អ្នក​មិន​ពិសា​គ្រប់មុខ នោះ​អ្នក​នឹង​មិន​ងាយ​មានកូន​ឡើយ ព្រោះ​ស្ពែ​ម៉ា​តូ​សូ​អ៊ីត​អ្នក​ទន់ខ្សោយ ដោយ​មិន​អាច​ហែល​ទៅ​បង្ក​កំណើត​បាន​ឡើយ​។

2.​ស្រា និង​បារី​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ព្រោះ​វា​អាច​សម្លាប់​ស្ពែ​ម៉ា​តូ​សូ​អ៊ីត​អ្នក​ឲ្យ​ងាប់​អស់ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក ធ្វើ​ឲ្យ​អ្នក​មិន​មានកូន​ឡើយ​។ ទោះបីជា​អ្នកមាន ក៏​កូន​នោះ​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ​ដែរ ។ ដូចនេះ អ្នក​គួរតែ​គេច​ឲ្យ​ឆ្ងាយ​ឲ្យ​លឿន​ជាទី​បំផុត ។

3.​អ្នក​មិន​គួរ​តែង​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ ជា​ពិសេស​ថ្នាំ​ផ្សះ​តែ​ម្តង ព្រោះ​វា​អាច​បង្អាក់​មិន​ឲ្យ​ស្ពែ​ម៉ា​តូ​សូ​អ៊ី​ត​ដំណើរការ​បាន​ល្អ​ឡើយ ដោយ​អាច​បំផ្លាញ​អស់​ក៏​មាន​ដែរ ។ ដូចនេះ​អ្នក​គួរតែ​ប្រើ​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អ្នក​អាច​ការពារ​មេជី​វិត​ឈ្មោល​បាន ។

4.​អ្នក​មិន​គួរ​នៅ​ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​យូរ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ពែម៉ាតូសូអ៊ីត​របស់​អ្នក ។ ដូចនេះ អ្នក​គួរតែ​នៅ​ក្នុង​កន្លែង​ដែល​ត្រជាក់ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បង្ក​កំណើត​បាន​ជោគជ័យ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ