រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងក្រុមបាតុកម្មប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន នៅអង្គការសហប្រជាជាតិ (UN) បានទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមប្រឆាំងបានធ្វើបាតុកម្មដោយបដានៅមុខអង្គការសហប្រជាជាតិ តែមិនទទួលបានលទ្ធផលអ្វីនោះទេ ។
លោកសុខ ឥសាន បានឲ្យដឹងប្រព័ន្ធតេឡេ ក្រាមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះថា នៅពេលដែលសម្តេចតេជោហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូ លរួមមហាសន្និបាតអ.ស.ប លើកទី៧៣ មានពួកខ្មែរក្រៅស្រុកមួយចំនួនបានប្រមូលគ្នាម កធ្វើបាតុកម្មស្រែកឡូឡាបែបអនាធិប តេយ្យ នៅទីកន្លែងមួយឆ្ងាយពីទីស្នាក់ការ អ.ស.ប ប្រឆាំងនឹងវត្តមានរបស់សម្តេចតេ ជោ និងគណៈប្រតិភូ ។ ប៉ុន្តែការតវ៉ារបស់ពួកគេគ្មានប្រសិទ្ធភាពអ្វីឡើយ ដោយសារគណៈប្រតិភូនៅតែអាចដំណើរកាងាររបស់ខ្លួនបានដោយរលូន តាម កម្មវិធីគ្រោងទុក ។ លោកបន្តថា សម្តេចតេជោ នៅបានឡើងថ្លែងការណ៍ក្នុងអង្គមហាសន្និបា តយ៉ាងមហោឡារិក នៅចំពោះមុខមេដឹកនាំបណ្តាប្រទេសនៅលើពិភពលោក ។ ទន្ទឹមនឹងនេះ សម្តេចតេជោនៅបានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការ អ.ស.ប និងមេដឹកនាំបណ្តាប្រទេសមួយចំនួនទៀត ដើម្បីរឹតចំណងទាក់ទង និងសហប្រតិបត្តិការជាមួយគ្នា ។ លោកបន្ថែមថា សម្តេចតេជោបានជួបសំណេះសំណាលយ៉ាងរាក់ទាក់ជាមួយបងប្អូនរួមឈាមខ្មែររស់នៅបរទេសរាប់រយពាន់នាក់ដែលអញ្ជើញមករង់ចំស្វាគមន៍សម្តេចយ៉ាងកក់ក្តៅ នឹករលឹក ។
ដូច្នេះសកម្មភាពប្រឆាំងនឹងសម្តេចតេជោរបស់ពួកខ្មែរប្រឆាំងមួយក្រមនោះមិនអាចរារាំងដល់បេសសកម្មរបស់សម្តេចតេជោ និងគណៈប្រតិភូបានតាមបំណងប្រាថ្នារបស់ពួកគេឡើយ ។ លោកសុខ ឥសាន បញ្ជាក់ថា «អាសនៈកម្ពុជានៅ អ.ស.ប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់កាន់កាប់ដដែល ។ បញ្ហាកម្ពុជាដែលពួកខ្មែរប្រតិកិរិយា និងចៅហ្វាយនាយនាំគ្នាស្រែកថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយនោះ មិនត្រូវបានមហាសន្និបាត និងប្រទេសណាលើកយកមកនិយាយមួយម៉ាត់ណាទាល់តែសោះ ។ ដូច្នេះពួកខ្មែរប្រតិកិរិយាដែលមកធ្វើបាតុកម្មប្រឆាំងនោះបានត្រឹមស្ពាយយកនូវបរាជ័យដ៏អាម៉ាស់ត្រឡប់ទៅផ្ទះផ្ញើប្រពន្ធកូនវិញតែប៉ុណ្ណោះ » ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីក្រុមបាតុករគាំទ្រអតីតបក្សប្រឆាំងបានធ្វើបាតុកម្មនៅអង្គការសហប្រជាជាតិមានចំនួនតិច ហើយមុនទទួលបានលទ្ធផលនោះទេ ។ លោកសម រង្ស៊ីមិនបានចូលរួមធ្វើបាតុកម្មនោះទេ លោកបានតែស្រែកតាមទូរស័ព្ទទៅកាន់អ្នកគាំទ្រតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ