ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ផ្សេង​ៗ​អំពី​ការ​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ និង​ការ​ឈឺក្បាល​ដែល​មនុស្ស​ជឿ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជំនឿ​ និង​ការ​ព្យាបាល​ទូទៅ​ដែល​ហួស​ពី​ការ​គិត​របស់​យើង គួរ​ឱ្យ​ចាប់​អារម្មណ៍ ​ហើយ​ក៏​គ្រោះថ្នាក់​ផង​ដែរ​។ នេះ​គឺជា​ជំនឿ​ទាំង​១០​ដ៏​ចម្លែក ​និង​គ្រោះថ្នាក់​ដែល​​ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺ​គ្រុនក្តៅ ​និង​ការ​ឈឺក្បាល​ដែល​អ្នក​ប្រហែលជា​ធ្លាប់​ឮ​ពី​​មុន​មក​។ Credit: Giphy…

រាជធានី​ភ្នំពេញ​៖ ជំនឿ​ និង​ការ​ព្យាបាល​ទូទៅ​ដែល​ហួស​ពី​ការ​គិត​របស់​យើង គួរ​ឱ្យ​ចាប់​អារម្មណ៍ ​ហើយ​ក៏​គ្រោះថ្នាក់​ផង​ដែរ​។ នេះ​គឺជា​ជំនឿ​ទាំង​១០​ដ៏​ចម្លែក ​និង​គ្រោះថ្នាក់​ដែល​​ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺ​គ្រុនក្តៅ ​និង​ការ​ឈឺក្បាល​ដែល​អ្នក​ប្រហែលជា​ធ្លាប់​ឮ​ពី​​មុន​មក​។

Credit: Giphy

ជំនឿ​ ៖ ប៉ា​រ៉ា​សេ​តា​មុ​លអាច​ស្ថិត​នៅ​ក្នុង​ថ្លើម​រយៈពេល ៧ ឆ្នាំ​។

ការ​ពិត ​៖ ៩៨% នៃ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​មួយ​គ្រាប់​ត្រូវ​បាន​កម្ចាត់​ចេញពី​រាង​កាយ​អ្នក​ក្នុង​រយៈពេល​២៤ ម៉ោង​!

ជំនឿ​៖ គ្រប​ភួយ​ច្រើន​ជាន់​អោយ​បែកញើស​ដើម្បី​ឆាប់​ជា​ពី​ជំងឺ​គ្រុនក្តៅ​។

ការ​ពិត​ ៖​គ្រប​ភួយ​ច្រើន​ជាន់​ពេល​គ្រុនក្តៅ​ធ្វើ​អោយ​សីតុណ្ហភាព​រាង​កាយ​របស់​អ្នក​រឹត​តែ​ក្តៅ​ជាង​មុន​វា​មិន​បាន​ជួយ​អោយ​អ្នក​ធូរស្រាល​ឡើយ​។

Credit: Mumsnet

ជំនឿ​ ៖ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​គេ​មាន​ជំនឿ​មួយ​ឈ្មោះ​ថា​ «usog»​ដែល​គេ​ជឿ​ថា ប្រសិន​បើ​យើង​សំពះ​កូន​ក្មេង​ក្មេង​ម្នាក់​នោះ​នឹង​ក្តៅខ្លួន​ហើយ​ឈឺ​ក្យា​ល​។​ ដើម្បី​ព្យា​បាល​​ក្មេង​ម្នាក់​នោះ​អ្នក​ត្រូវ​លាប​ទឹកមាត់​របស់​អ្នក​ដាក់​លើ​ម្រាមដៃ ​ហើយ​យក​ទៅ​ជូត​លើ​ថ្ងាស់​ក្មេង​ម្នាក់​នោះ​ដោយ​និយាយ​ថា «Puwera usog» ។

ការ​ពិត ​៖ ក្មេង​ៗ​អាច​នឹង​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ទឹកមាត់​ដែល​ពោរពេញ​ដោយ​បាក់តេរី​មក​ជូត​លើ​ពួក​គេ​។

Credit: Awkward Yeti

ជំនឿ​ ៖ ប៉ា​រ៉ា​សេ​តា​មុ​ល​បំផ្លាញ​ថ្លើម​របស់​អ្នក​។

ការ​ពិត ​៖ ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​បាន​ប្រើ​នៅ​ក្នុង​កម្រិត​ដែល​ត្រូវ​​បាន​ណែនាំ​ និង​មិន​លើស​ពី ៤ ក្រាម​ក្នុង​មួយ​ថ្ងៃ​ចំពោះ​មនុស្ស​ពេញវ័យ​។

Credit: Healthline

ជំនឿ​៖ ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដើម្បី​កម្ចាត់​គ្រុនក្តៅ​។

ការ​ពិត​៖ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​មិន​ត្រឹមតែ​បង្កើន​កម្រិត​ប្រឆាំង​របស់​បាក់តេរី​ទេវា​ថែម​ទាំង​​មិន​ធ្វើ​អោយ​យើង​ធូរស្រាល​ទៀត​ផង​។ មិនមែន​គ្រុនក្តៅ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បាក់តេរី​នោះ​ទេ ហើយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ប្រឆាំង​តែ​បាក់តេរី​ប៉ុណ្ណោះ​ទេ វា​មិន​បាន​ប្រឆាំង​នឹង​វីរុស​និង​មេរោគ​ផ្សេង​ៗ​ដែល​បង្ក​ជំងឺ​នោះ​ទេ​។

ជំនឿ​ ៖ ជូត​អាល់កុល​លើ​ដងខ្លួន​ក្នុង​កំឡុង​ពេល​គ្រុនក្តៅ​។

ការ​ពិត​ ៖ អាល់កុល​ហួត​លឿន​ណាស់​ វា​ធ្វើ​ឱ្យ​សីតុណ្ហភាព​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​ជា​បណ្តោះ​អាសន្ន​។ បើ​ទោះបីជា​វា​មើលទៅ​ដូច​ជា​គំនិតល្អ​ក្នុង​ពេល​គ្រុនក្តៅ​ក៏​ដោយ ការ​ធ្លាក់​​ចុះ​ភ្លាម​ៗ​នៃ​សីតុណ្ហភាព​របស់​ស្បែក ​អាច​បណ្តាល​ឱ្យរ​ងារ​ញ័រ​ដែល​នឹង​ឱ្យ​រាង​កាយ​​របស់​អ្នក​កាន់តែ​ក្តៅ​។ ដូច្នេះ​វា​កាន់តែ​ធ្វើ​អោយ​គ្រុនក្តៅ​ធ្ងន់ធ្ងរ​ទៅ​ៗ​។

ជំនឿ​ ៖ កំ​ដៅ​ និង​ការ​ម៉ាស្សា ​គឺជា​វិធី​ល្អ​ដើម្បី​ព្យាបាល​ការ​ឈឺចាប់​។

ការ​ពិត ​៖ ទោះបីជា​ការ​រួម​បញ្ចូល​គ្នា​នៃ​វិធីសាស្ត្រ​ទាំង​ពីរ​នេះ​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ក្នុង​​រយៈពេល​ខ្លី​ក៏​ដោយ​តែ​វា​មិន​អាច​កម្ចាត់​​ឫសគល់​នៃ​ការ​ឈឺចាប់​ដែរ​ ហើយ​ក៏​មិន​អាច​ធ្វើ​អោយ​ធូរស្បើយ​ក្នុង​រយះ​ពេល​យូរអង្វែង​ដែរ​។

Credit: SecretWBusiness

ជំនឿ​៖ ដាក់​ខ្មៅ​ដៃ​ក្នុង​មាត់​របស់​អ្នក​ដោយ​មិន​ខាំ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺក្បាល​របស់
អ្នក​។

ការ​ពិត​៖ ការ​ព្យាបាល​នេះ​មិនមែន​ត្រឹមតែ​គ្មាន​ភាព​ច្បាស់លាស់​នោះ​ទេ តែ​វា​ក៏​ផ្តល់
ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ទៀត​។

Credit: Giphy

ជំនឿ​ ៖ ពិស​ឃ្មុំ​អាច​សម្រាល​ការ​ឈឺចាប់​បាន​។

ការ​ពិត​៖ ពុំ​មាន​ភស្តុ​តាង​ខាង​វិទ្យាសាស្ដ្រ​ដើម្បី​បញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​ការ​ព្យាបាល​នេះ​ទេ ​ហើយ​ចំណុច​សំខាន់​របស់​សត្វ​ឃ្មុំ​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អា​ឡែ​ស៊ី​ និង​ប្រតិកម្ម​ស្បែក​មិន​ប្រក្រតី​។

Credit: Giphy

ជំនឿ​៖ ការ​ទាញ​សក់​រហូត​ដល់​ឮ​សម្លេង​ខ្លឹ​កកាត់​បន្ថយ​ការ​ឈឺក្បាល​ដែល​បណ្តាល
មក​ពី​ការ​ត្រូវ​កំ​ដៅ​ថ្ងៃ​យូរ​ពេក​។

ការ​ពិត​៖ វិធីសាស្ត្រ​នៃ​ការ​ទាញ ឬ​បំបែក​សក់​ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ​នៅ​អា​មេ​រិ​ក​ខាង​ត្បូង ប៉ុន្តែ​មិន​មាន​ភស្តុ​តាង​ដែល​ថា ​វា​ពិតជា​អាច​កាត់​បន្ថយ​ការ​ឈឺក្បាល​នោះ​ទេ​ ហើយ​វា​អាច​បណ្តាល​ឱ្យ​មាន​អារម្មណ៍​មិន​ស្រួល​កាន់តែ​ខ្លាំង ឬ​ជ្រុះ​សក់​ទៀត​។

តើ​អ្នក​ធ្លាប់​ឮ​ជំនឿ​ទាំងនេះ​ពី​មុន​មក​ទេ? តើ​មាន​ជំនឿ​អ្វី​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​ឈឺ​ក្បាល ​និង​គ្រុនក្ដៅ​ដែល​អ្នក​បានឮ​ ឬ​ធ្វើ? ចុច​ទី​នេះ​ ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង និង​ស្វែង​យល់​បន្ថែម​ពី​របៀប​ព្យាបាល ជំងឺ​គ្រុនក្ដៅ ឈឺក្បាល និង​ឈឺចាប់​បន្តិច​បន្តួច​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ