ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អចិន្ត្រៃយ៍​អា​ឡឺ​ម៉​ង់​ថ្លែង​ក្នុង​កិច្ចប្រជុំ UN ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ស្របច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អចិន្ត្រៃយ៍​ប្រចាំ​នៅ​អង្ក​ការ​សហប្រជាជាតិ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ UN​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កន្លង​មក​ស្របច្បាប់​នោះ​ទេ​ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម ។ នេះ​បើ​តាម​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ។ បើ​តាម​លោក មុត…

រាជធានី​ភ្នំពេញ ៖ តំណាង​អចិន្ត្រៃយ៍​ប្រចាំ​នៅ​អង្ក​ការ​សហប្រជាជាតិ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ UN​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កន្លង​មក​ស្របច្បាប់​នោះ​ទេ​ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម ។ នេះ​បើ​តាម​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ។

បើ​តាម​លោក មុត ច​ន្ថា ជំនួយការ​ផ្ទាល់​របស់​លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា លោក Daniel Mohseni Akhavan តំណាង​អចិន្ត្រៃយ៍​សហព័ន្ធ​អា​ឡឺ​ម៉​ង់​ក៏​បាន​ថ្លែង​ទៅ​កាន់​សម័យប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​គាំទ្រ គោល​ជំហរ​របស់​សហភាព​អឺរ៉ុប និង​គាំទ្រ​របាយការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​អ្នករាយការណ៍​ពិសេស ។ លោក​បាន​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្ថានភាព​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ចំពោះ​និន្នាការ​កើនឡើង​ខ្លាំង​នៃ​អំពើ​ផ្តាច់​ការ​នៅ​កម្ពុជា ។

លោក​បន្ត​ថា មិន​អាច​ចាត់​ថា​ស្របច្បាប់​បាន​ទេ​ចំពោះ​ការ​បោះ​ឆ្នោត​សភា​ដែល​គណបក្សប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​ផាត់​ចេញ​ដែល​នេះ​បង្កើត​ឲ្យ​មានការ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ស្នើ​រដ្ឋាភិបាល​ឲ្យ​ទម្លាក់​ជា​បន្ទាន់​នូវ​បទចោទប្រកាន់​ទាំងអស់ និង​ដក​ចេញ​បំរាម​ទាំងអស់​មក​លើ​លោក កឹ​ម សុខា ហើយនឹង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​ច្បាប់​ដើម្បី​សង្កត់សង្កិន​សម្លេង​ប្រឆាំង​ផ្ទុយ​ទៅ​វិញ​ត្រូវ​អនុញ្ញាតិ​ឲ្យ​មានការ​ដេញដោល​នយោបាយ និង​ការ​រាយការណ៍​ដែល​រិះគន់ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​នៅ​កម្ពុជា​បាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​មកនេះ​មិន​មាន​គណបក្សប្រឆាំង​ចូលរួម នោះ​ទេ តែ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​សន្លឹក​ឆ្នោត ជា​លទ្ធផល មាន​តែ​គណ បក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទទួល​បានការ​គាំទ្រ រហូត​ទទួល​បាន​អាសនៈ​នៅ​ក្នុង រដ្ឋសភា​ចំនួន​១២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ