រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​ឱ្យ​បន្ទាប​តម្លៃ


ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Lin Guan Eng បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​នឹង​កាត់​បន្ថយ​តម្លៃ​ផ្ទះ និង​បាន​ព្រមាន​ពួក​គេ​ពី​ការ​សាងសង់​គម្រោង​សម្រាប់​លក់​ឲ្យ​ជនបរទេស​ទាំងស្រុង​ផង​ដែរ ។
សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​មក​ថា លោក Lim បាន​និយាយ​ថា ៖« ពួក​យើង​ចង់​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​កាត់​បន្ថយ​តម្លៃ​ផ្ទះ ។ វា​មាន​ប្រសិទ្ធភាព​សម្រាប់​គ្រប់​រដ្ឋ»។

រ​ដ្ឋា​ភិ​បា​ម៉ា​ឡេ​ស៊ី​បាន​អនុគ្រោះ​សម្ភារ​សាងសង់​ពី​បញ្ជី​ពន្ធ​លក់ និង​ពន្ធ​សេវាកម្ម​ក្នុង​ពេល​ថ្មី​ៗ​នេះ និង​ចង់​ឲ្យ​អតិថិជន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​កាត់​បន្ថយ​លើ​ការ​ចំណាយ​នេះ ។  លោក​បាន​បន្ថែម​ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​អាច​ធ្វើ​តាម​ទេ រដ្ឋាភិបាល​អាច​នឹង​ពិចារណា​​លើ​ការ​ដក​ការ​អនុគ្រោះ​លើ​សម្ភារ​សំណង់​វិញ ។

សេចក្តីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លោក Lim បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​សាងសង់​គម្រោង​សម្រាប់​ជនបរទេស​ទាំងស្រុង​ផងដែរ​។

លោក​បាន​ឲ្យ​ដឹង​ថា ៖« លោកនាយក​រដ្ឋមន្ត្រី​របស់​ពួក​យើង​មិនមែន​ប្រឆាំង​មិន​ឲ្យ​ជនបរទេស​ទិញ​អចលនទ្រព្យ​នៅ​ម៉ា​ឡេ​ស៊ី​ទេ ប៉ុន្តែ​ពេល​ដែល​ទីប្រជុំ​មួយ​ត្រូវ​បាន​សាងសង់​សម្រាប់​តែ​ជនបរទេស​ទាំងស្រុង​នោះ តើ​វា​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​និង​ដល់​ប្រជាជន​ដែរ​ឬទេ ? »​។

លោក Lim មាន​ប្រសា​ន៍​ដូច្នេះ​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី មហា​ធា មហាម៉ាត់ (Mahathir Mohamad) របស់​ម៉ា​ឡេ​ស៊ី​បាន​រិះ គន់​អតិថិជន​បរទេស​ដែល​ទិញ​ផ្ទះ​ក្នុង​គម្រោង Forest City នៅ​Johor ។

លោក Mahathir បាន​និយាយ​ថា លោក​ប្រឆាំង​នឹង​គម្រោង​នេះ ព្រោះ​វា​ត្រូវ​បាន​សាង​សង​មក​សម្រាប់​តែ​ជនបរទេស មិនមែន​សម្រាប់​ប្រជាជន​ម៉ា​ឡេ​ស៊ី​ឡើយ ហើយ​ប្រជា​ជន​ម៉ា​ឡេ​ស៊ី​ភាគច្រើន​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ផ្ទះ​ទាំងនោះ​ទេ ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ