ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ !​ផ្សព្វផ្សាយ​ពាណិជ្ជ បដា ឬ​បិទ​ស្ទីក​គ័​រ​តាម​បង្គោល​ភ្លើង ដើមឈើ របង ទី​សាធារណៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​គ្រប់​ខណ្ឌ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​ត្រូវ​យកចិត្តទុកដាក់​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ដែល​បាន​ដើរ​បិទ​ស្ទីក​គ័​រ ឬ​ចង​បដា តាម​បង្គោល​ភ្លើង ,​ដើមឈើ ,…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​គ្រប់​ខណ្ឌ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​ត្រូវ​យកចិត្តទុកដាក់​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ដែល​បាន​ដើរ​បិទ​ស្ទីក​គ័​រ ឬ​ចង​បដា តាម​បង្គោល​ភ្លើង ,​ដើមឈើ , របង​អាគារ ការ​រ​ដ្ឋា​ន និង​ចែក​ខិតប័ណ្ណ​តាម​ភ្លើងស្តុប​ត្រូវ​ធ្វើការ​អប់រំ ឬ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ឲ្យ​បាន​ច្បាស់លាស់ ព្រមទាំង​តម្រូវ​ឲ្យ​ចុះ​ប្រមូល​ឲ្យ​បាន​ស្អាត​នូវ​សម្ភារ​ដែល​បាន​បង្ក​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព និង​របៀបរៀបរយ​សង្គម ។

ក្នុង​ករណី​មិន​រាងចាល​ត្រូវ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ស្ថាន​ទម្ងន់ទោស​ដែល​សាមីជន​បាន​ប្រព្រឹត្ត ឬ​ផ្អាក​អាជីវកម្ម បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តែ​ម្តង ។ អនុវត្ត​តាម​ចំណារ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ស្តី​ពី​ការ​ណែនាំ និង​ចាត់វិធានការ​លើ​ការ​បិទ​ស្ទីក​គ័​រ និង​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អនាធិបតេយ្យ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ កញ្ញា​នេះ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទីរ​ព័ត៌មាន មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម RKS បាន​ចុះ​ទៅ​បក​ស្ទីក​គ័​រ ដែល​ត្រូវ​គេ​បិទ​តាម​បង្គោល​ភ្លើង ,​ដើមឈើ ,​របង​អាគារ និង​ការ​រ​ដ្ឋា​ន​នានា ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព និង​សណ្តាប់ធ្នាប់​ទីក្រុង ។

លោកស្រី ច​ន្ទ័ សុ​គ​ន្ធា នាយិការ​ទីចាត់ការ​អន្តរ​វិស័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ក៏​ដូច​សេចក្តីជូនដំណឹង​ច្រើន​លើក​ច្រើន​សារ និង​ប្រើ​ពេល​យូរ​មក​ហើយ ប៉ុន្តែ​សង្កេត​ឃើញ​រូបភាព​អនាធិបតេយ្យ​នេះ នៅ​តែ​កើត​មាន​ដដែល ។ ជាក់ស្តែង​ក្នុង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​ពុធ កន្លង​មកនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ទាំងអស់ ត្រូវ​រុះរើ​បដា និង​បក​ស្ទីក​គ័​រ​ចេញពី​បង្គោល​ភ្លើង ,​ដើមឈើ​ជាដើម​ចេញ​ឲ្យ​អស់ និង​ត្រូវ​បញ្ឈប់​សកម្មភាព​ដើរ​បិទ​ស្គី​ក​គ័​រ និង​ចង​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​អនាធិបតេយ្យ​ជា​បន្ត​ទៅ​ទៀត ។

លោកស្រី ច​ន្ទ័ សុ​គ​ន្ធា បាន​បញ្ជាក់​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស និង​ជូនដំណឹង​កន្លង​មក​ហើយ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​ទាំង​សាលា​ខណ្ឌ សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​ត្រូវ​យកចិត្តទុកដាក់​សហការ​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ ជន​ដែល​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ដើរ​បិទ​ស្ទីក​គ័​រ ឬ​ចង​បដា​តាម​បង្គោល​ភ្លើង ,​ដើមឈើ​,​របង​អាគារ និង​ការដ្ឋាន និង​ចែក​ខិតប័ណ្ណ​តាម​ភ្លើងស្តុប​ត្រូវ​ធ្វើការ​អប់រំ ឬ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា ចំពោះ​មុខ​សមត្ថកិច្ច​ឲ្យ​បាន​ច្បាស់លាស់ ព្រមទាំង​តម្រូវ​ឲ្យ​ចុះ​ប្រមូល​ឲ្យ​បាន​ស្អាត​នូវ​សម្ភារៈ​ដែល​បាន​បង្ក​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព និង​របៀបរៀបរយ​សង្គម ។

លោកស្រី បាន​បញ្ជាក់​ថា សេចក្តីជូនដំណឹង​ដដែល​នោះ​បាន​បញ្ជាក់​ថា ក្នុង​ករណី​មិន​រាងចាល​ត្រូវ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ស្ថាន​ទម្ងន់ទោស​ដែល​សាមីជន​បាន​ប្រព្រឹត្ត ឬ​ផ្អាក​អាជីវកម្ម​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ