រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន លោកអគ្គ លេខាធិការអង្គការសហប្រជាជាតិបានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងប្រទេ សបណ្តាសមាជិកអាស៊ាន ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២៩ កញ្ញានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជាក៏ដូចជា រវាងអង្គការសហប្រជាជាតិជាមួ យអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។ លោកបានបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជាក៏ដូចជា រវាងអង្គការសហប្រជាជាតិ និងជាមួយអាស៊ាន ។
ក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកសំណើរចំនួន៣ស្នើទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលទទួលបាននូវការឯកភាពពីលោកអគ្គលេខាធិការ UN ក្នុងនោ គឺទី១- ពាក់ព័ន្ធទៅនឹងការិយាល័យអង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដែលគ្រោងនឹងចប់កិច្ចព្រមព្រៀង នៅចុងឆ្នាំ២០១៨នេះ សម្តេចបានអនុញ្ញាតឲ្យ បន្តរយៈពេល២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខ គឺនៅពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវនោះនឹងមានការចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយ និងតំណាងស្នងការសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ ។
សម្តេចតេជោបន្តថា កម្ពុជាពិតជាមានឆន្ទៈពេញលេញក្នុងការបន្តធ្វើការងារជាមួយអង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធមនុស្ស ។ ទី២- សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា ។ សម្តេចបន្ថែមថា កម្ពុជានឹងបន្តសកម្មភាពទាំងនោះដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើ និងអនុវត្តន៍ពីពេលមុនៗ ។ គឺមានន័យថា អង្គការសហប្រជាជាតិបានស្នើឲ្យកម្ពុជាបន្តបង់ថវិកាលើការចំណាយរបស់មន្ត្រីបុគ្គលិកកម្ពុជាដែលធ្វើការនៅសាលាក្តីខ្មែរក្រហម និងទី៣- រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែសម្រេចបានថែមទៀត លើបេសកកម្មនៃការថែរក្សាសន្តិភាពរបស់ UN ថា តើប្រទេសណាទៀតដែលត្រូវការកងទ័ពមួកខៀវរបស់កម្ពុជាក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌ នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ។
ក្នុងឱកាសនោះដែរលោកអគ្គលេខាធិការ UN បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត ។ លើចំណុចទី២ និងទី៣ គឺលោកលេខាធិការមានប្រសាសន៍ថា កម្ពុជាពិតជាមានឆន្ទៈពិតប្រាកដក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវ ដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ៕
ចែករំលែកព័តមាននេះ