ខេត្តកំពង់ចាម ៖ រថយន្តដឹកប្រេងឥន្ធន:ក្នុងនោះក៏មានផ្ទុកប្រេងសាំងដែលមានខណ្ឌជាថតៗបានក្រឡាប់កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៨ កញ្ញា ២០១៨ ស្ថិតលើផ្លូវជាតិលេខ៦១ នៅចំណុចខាងលិចភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ។
លោកវរសេនីយ៏ត្រី សុខ សូល អធិការរងនគរបាលស្រុកបាធាយទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា រថយន្តដឹកប្រេងឥន្ធន:១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហុន ៣A-០៤៨៥ របស់ក្រុមហ៊ុន (LHR) បើកបរដោយឈ្មោះញ៉ែម លីម ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិភ្នំដី ឃុំច្បាមន ស្រុកច្បាមន ខេត្តកំពង់ស្ពឺ ដែលមានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើស្រាប់តែរថយន្តបានដាច់ចង្កូត ក្រឡាប់ដោយខ្លួនឯ បណ្ដាលឲ្យខូចខាតរថយន្តខាងលើធ្ងន់ធ្ងរ តែមិនមានមនុស្សណាម្នាក់រងរបួសនោះទេ ហើយក៏មិនបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះនោះឡើយ។
លោកអធិការរងបានប្រាប់បន្តថា បន្ទាប់ពីកើតមានហេតុកាណ៏ខាងលើនេះភ្លាម រថយន្តពន្លត់អគ្គីភ័យស្រុក១គ្រឿងបានចេញទៅដល់កន្លែងកើតហេតុដើម្បីការពារក្រែងមានអគ្គីភ័យកើតឡើង។
កម្លាំងសមត្ថកិច្ចបានដាក់កម្លាំងមិនឱ្យមានប្រជាពលរដ្ឋណាចូលទៅក្បែរឡើយ។ប្រេងមិនបាងធ្លាយហូរនោះទេ បន្ទាប់មកខាងក្រុមហ៊ុនបានយករថយន្តផ្សេងទៀតមកបូមប្រេងដើម្បីដឹកបន្តទៅកាន់គោលដៅ៕
ចែករំលែកព័តមាននេះ