ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាប្តីទី៣ក្នុងករណីសង្ស័យវាយសម្លាប់ប្រពន្ធចុង បង្ករភ្ញាក់ផ្អើលនៅភូមិ ត្រសេកជ្រុំ ឃុំនិងស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។ រួចគេចខ្លួនបាត់ ត្រូវបាននគរបាល ខេត្តបន្ទាយមានជ័យសហការជាមួយនគរបាលខេត្តពោធិសាត់ចាប់ឃាត់ខ្លួនបានហើយនៅយប់ថ្ងៃដដែលនេះម៉ោង៧និង២០នាទី។
នៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកក្រវាញ ខេត្តពោធិសាត់ នេះបើតាមការឲ្យដឹងពីលោក វរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃប្រាប់តាមទូរស័ព្ទ។ លោអធិការនគរបាលស្រុកម៉ាឡៃ បន្តថា ពេលនេះជនសង្ស័យកំពុងយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ពេលធ្វើកំណត់ហេតុ ចប់សព្វគ្រប់សមត្ថកិច្ចខេត្តពោធិសាត់នឹងប្រគល់ឲ្យខាងលោកនាំយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ជនសង្ស័យក្រោយធ្វើដំណើរពីស្រុកម៉ាឡៃដល់ខេត្តបាត់ដំបង បានជិះរថយន្តកាមរីបន្តទៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកក្រវាញ ខេត្តពោធិសាត់ ដើម្បីស្នាក់នៅផ្ទះអ៊ុំធម៌ តែត្រូវសមត្ថកិច្ចពីរខេត្តតាមប្រមាញ់ចាប់បានតែម្តង។ យ៉ាងណាគេនៅតែមិនទាន់ដឹងពីមូលហេតុនៃអំពើរឃាតកម្ម វាយសម្លាប់ប្រពន្ធថាដោយសារបញ្ហាអ្វីនៅឡើយទេ ព្រោះជនសង្ស័យមិនទាន់អាចសួរនាំបាននៅឡើយ៕
ចែករំលែកព័តមាននេះ