ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​មិន​លំបាក​រក​ទេ​តែ​មិន​ងាយ​រក្សា​ឱ្យ​ឋិតថេរ

5 ឆ្នាំ មុន

សេចក្តី​ពេញចិត្ត​ក្នុង​រូប​ក្តី ក្នុង​ចំណង់​កាម​ក្ដី ក្នុង​ស្នេហា​ក្ដី មិនមែន​លំបាក​ក្នុង​ការ​រកបាន​មក​​ប៉ុន្មាន​ទេ តែ​វា​មិន​ងាយ​នឹង​រក្សា​វត្ថុ​ណាមួយ​ឱ្យ​បាន​គង់វង្ស ទាំង​ចិត្ត​ក៏​មិន​ចេះ​គ្រប់ មិន​ចេះ​ជិនណាយ​។ អ្នក​ងប់​ង​ល់​ក្នុង​កាម​បែប​នេះ​រមែង​ដុត​រោល​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ជា​និច្ច មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន…

សេចក្តី​ពេញចិត្ត​ក្នុង​រូប​ក្តី ក្នុង​ចំណង់​កាម​ក្ដី ក្នុង​ស្នេហា​ក្ដី មិនមែន​លំបាក​ក្នុង​ការ​រកបាន​មក​​ប៉ុន្មាន​ទេ តែ​វា​មិន​ងាយ​នឹង​រក្សា​វត្ថុ​ណាមួយ​ឱ្យ​បាន​គង់វង្ស ទាំង​ចិត្ត​ក៏​មិន​ចេះ​គ្រប់ មិន​ចេះ​ជិនណាយ​។

អ្នក​ងប់​ង​ល់​ក្នុង​កាម​បែប​នេះ​រមែង​ដុត​រោល​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ជា​និច្ច មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ចិត្តច្រើន ព្រោះតែ​ជា​អ្នក​រវល់​ច្រើន​ឥតប្រយោជន៍ ។

ផ្ទុយ​ពី​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា​ពិតប្រាកដ មានចិត្ត​ជ្រះថ្លា មេត្តា ករុណា ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ បាន​ល្អ មាន​សេចក្ដីសុខ​ក្នុង​ព្រះធម៌ នឹង​នាំ​ដំណើ​បុគ្គល​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​អំពី​វដ្ដសង្សារ​នេះ ទៅ​ដាក់​ក្នុង​ទី​ដ៏​ខ្ពង់ខ្ពស់ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា បុគ្គល​ត្រូវ​ប្រយ័ត្ន​ក្នុង​សេចក្ដី​ស្រឡាញ់​ពេញចិត្ត​ខុស​ទំនង ការ​ស្រឡាញ់​ជ្រុល​ជ្រប់​ងើបមុខ​មិន​រួច​បែប​នេះ​រមែង​ក្លាយទៅជា​ការ​បៀតបៀន​ទាំង​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង រក​សេចក្តីសុខ​មិនឃើញ​ឡើយ ។