ខេត្តកំពត ៖ ប៉ូលិសការិយាល័យខេត្តកំពត ដោយមានការសម្របសម្រួលពីលោកខាន់សុផលព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានធ្វើការឹបអូសសាប៊ូក្លែងក្លាយនាំពីប្រទេសវៀតណាមចំនួន១៧៧កេស ។
ការចុះឆែកឆេរកឃើញសាប៊ូរក្លែងក្លាយមិនមែនជាសាប៊ូក្រុមហ៊ុននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ កញ្ញា នៅផ្ទះលក់ចាប់ហួយមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះយ៉ង់ ធី ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះលក់ដូនៅជាប់ផ្លូវជាតិលេខ៣៣ ពីស្រុកកំពង់ត្រាចទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។
បន្ទាប់ពីប៉ូលលិសបានជញ្ជូនសាប៊ូដាក់ក្នុងរថយន្តរួច លោកខាន់ សុផល ព្រះរាជអាជ្ញារងបានអញ្ជើញម្ចាស់ផ្ទះទៅសួរនាំនៅសាលាដំបូងខេត្ត តែម្ចាស់ផ្ទះរុញរាមិនចង់ទៅនោះទេ ហើយម្ចាស់ផ្ទះបាននិយាយថា គេបានដឹកសាប៊ូយកមកផ្ញើផ្ទះរបស់ខ្លួន ។
លោកពេជ អេលី នាយការិយាល័យប៉ូលលិសសេដ្ឋកិច្ចបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២៧ កញ្ញា នេះថា សាប៊ូវៀតណាមនេះគេដឹកឆ្លងតាមច្រកទ្វារភ្នំដិនក្នុងខេត្តតាកែវ ប៉ុន្តែអ្នករកស៊ីដឹកជញ្ជូនសាប៊ូនេះដឹកមកដល់ផ្សាទូកមាស ក្នុងស្រុកបន្ទាយមាស។
លោកពេជ អេលី នាយការិយាល័យប៉ូលលិសសេដ្ឋកិច្ចបានប្រាប់អោយដឹងថា ប៉ូលិសធ្វើបែបនេះយោងទៅតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដែលអ្នករកស៊ីតែងតែរំលោភលើកម្មសិទ្ធបញ្ញា។
លោកពេជ អេលី និយាយថា ព្រោះរបស់អស់ទាំងនេះក៏មិនបានបង់ពន្ធចូលដល់រដ្ឋផងដែរ ៕
ចែករំលែកព័តមាននេះ