ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញនេះ ស្លា.ប់​អស់​៣​នាក់ របួសធ្ងន់​ស្រាល​៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​៥​លើក​)​ស្លាប់​ប្រុស​៣​នាក់​ របួសធ្ងន់​៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ស្រី​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​៥​លើក​)​ស្លាប់​ប្រុស​៣​នាក់​ របួសធ្ងន់​៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ស្រី​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធិ​១​លើក​,​ប្រជែង​១​លើក​,​ស្រវឹង​២​លើក ។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក​, ម៉ូតូ​នឹង​ផ្សេង​ៗ៣​លើក ស្លាប់​២​នាក់​, រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​,​រថយន្ត​តូច​២​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​,​រថយន្ត​តូច​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​ របួស​២​នាក់​ (​ស្រី​១​នាក់​), ​ខេត្ត​ពោធិ៍សាត់​១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តសៀមរាប​១​លើក​ ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៤៩៩០​គ្រឿង​(​ម៉ូតូ​៤១%), មធ្យោបាយ​ល្មើស​១៤៧៨​គ្រឿង​
(​ម៉ូតូ​៨៧%), អប់រំ​២៤៩​គ្រឿង​(​ម៉ូតូ​១៧%),​ មធ្យោបាយ​ពិន័យ​១២២៩​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៧០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២៣៤៣​គ្រឿង​, អប់រំ​១៤៩​គ្រឿង​, ពិន័យ​ចំនួន​សរុប​៥៣៩​គ្រឿង​(​មួក​៣៩២​គ្រឿង​, កញ្ចក់​១២២​គ្រឿង​, ស្រវឹង​១០​គ្រឿង​, ផ្សេង​ៗ១៥​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ