ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស់​មុខការ​ពារ​ពន្លឺព្រះអាទិត្យ

5 ឆ្នាំ មុន

អាកាសធាតុ​កាន់តែ ក្តៅ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ដូចនេះ​អ្នក​ត្រូវ​តែ​ការពារ​ស្បែក​អ្នក​ឲ្យ​បាន​ល្អ​ទើប​វា​មិន​ប្រែជា​ខ្មៅ ហើយ​មាន​ស្នាម​អុជ​ខ្មៅ ។ ខាងក្រោម​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​ធ្វើ​ម៉ាស់​បិទមុខ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺ​ថ្ងៃ​បាន ។ តើ​មាន​របៀប​ធ្វើ​ដូច​ម្តេច​ខ្លះទៅ ?…

អាកាសធាតុ​កាន់តែ ក្តៅ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ដូចនេះ​អ្នក​ត្រូវ​តែ​ការពារ​ស្បែក​អ្នក​ឲ្យ​បាន​ល្អ​ទើប​វា​មិន​ប្រែជា​ខ្មៅ ហើយ​មាន​ស្នាម​អុជ​ខ្មៅ ។ ខាងក្រោម​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​ធ្វើ​ម៉ាស់​បិទមុខ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺ​ថ្ងៃ​បាន ។ តើ​មាន​របៀប​ធ្វើ​ដូច​ម្តេច​ខ្លះទៅ ?

វិធី​នៃ​ការ​ធ្វើ​ម៉ាស់​បិទមុខ​នេះ​គឺ​ងាយស្រួល​បំផុត គ្រាន់តែ​អ្នក​យក​ពងមាន់​មួយ​គ្រាប់ លាយ​​ជាមួយ​ទឹកឃ្មុំ​ចំនួន​មួយ​ស្លាបព្រា​តូច ហើយ​ច្របាច់​ក្រូចឆ្មារ​ចំនួន​កន្លះ​គ្រាប់​ចូល ហើយ​លាយ​ជាមួយ​ម្សៅ​មី​ដែល​មាន​បរិមាណ​ល្មម ដោយ​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​រហូត​ដល់​វា​មាន​លក្ខណៈ​ខាប់ ទើប​អ្នក​អាចយ​កមក​លាប​លើ​មុខ​អ្នក​មុន​ចូល​គេង ដោយ​ទុក​ដល់​ព្រឹក​ឡើង​ទើប​លាង​ទឹក​ចេញ​។ នោះ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​អនុវត្ត វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺ​ព្រះ​ទិ​ត្យ​បាន ។

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ស្បែក ឬ​ស្បែក​ឆាប់​ប្រតិកម្ម សូមអ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន ដើម្បី​អាច​ប្រើ​ម៉ាស់​បិទមុខ​របៀប​នេះ ព្រោះ​មាន​ស្បែក​អ្នកខ្លះ​មិន​ស័ក្តិសម​ប្រើ​ម៉ាស​បិត​មុខ​របៀប​នេះ​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ