ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​UN បន្ត​ពិភាក្សា​លើក​ទី​២​លើក​គម្រោង​ស្តី​ពី​រួម​គ្នា ដើម្បី​មុខរបរ និង​ការងារកម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដល់​យុវជន​កម្ពុជា​ដែល​ងាយ​រង​គ្រោះ និង​ក្រីក្រ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល និង តំណាង​អង្គការសហប្រជាជាតិ (UN) បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដល់​យុវជន​កម្ពុជា​ដែល​ងាយ​រង​គ្រោះ និង​ក្រីក្រ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល និង តំណាង​អង្គការសហប្រជាជាតិ (UN) បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​លើក​ទី​២ នៃ​គម្រោង​ស្តី​ពី​រួម​គ្នា ដើម្បី​មុខរប និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃ​ទី​២៥ នៅ​ទីស្តីការក្រសួង​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ និង​តំណាង​អង្គការសហប្រជាជាតិ បើក​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ ជា​លើក​ទី​២ ដើម្បី​បូក​សរុប​ការងារ និង​អនុម័ត​ផែនការ និង​សកម្មភាព​ការ​សម្រាប់​ជំ​ហ៊ាន​ទី​២ សម្រាប់​ឆ្នាំ​បន្ត​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា « អី​ញ្ចឹ​ង​ទេ​គម្រោង​សម្រាប់​ឆ្នាំ​ទី​២​នេះ យើង​ប្រមូលផ្តុំ​លើ​ការងារ​និង​មុខរប​របស់​យុវជន​ដែល​ក្នុង​នឹង​យើង​សំខាន់​ផ្តោត​លើ​ការ​អភិវឌ្ឍ​សហគ្រិនភាព​របស់​យុវជន និង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​ទាន់​សម័យកាល​ថ្មី ។ ពិសេស​នោះ​ដំណាក់កាល​ឌី​ជី​ថ​ល​តែ​ម្តង​» ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ក៏​បាន​ផ្តោត​សំខាន់ ដើម្បី​ព​ន្លឿ​ន​សមត្ថភាព​របស់​យុវជន​ឲ្យ​ដើរ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ក្នុង​នោះ​មានការ​បណ្តុះបណ្តាល​ផ្នែក ព័ត៌មានវិទ្យា​ឲ្យ​ទៅ​ដល់​ក្រុម​យុវជន​ពិសេស​នោះ​ក្រុម​យុវជន​ដែល​ជា​គោលដៅ​ដែល​មាន​ងាយ​រង​គ្រោះ និង​ក្រីក្រ​ជាដើម ។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា គម្រោង​ដែល​ធ្វើ​ឡើង​នេះ គឺជា​គម្រោង​ដ៏​ល្អ​មួយ​ដោយសារ​មាន​ដៃគូរ​មក​ពី​ទីភ្នាក់ងា​របស់​អង្គការសហប្រជាជាតិ​ទាំងអស់​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន យូ​អ៊ិ​ន​ឌី​ភី​, យូ​នី​សេស ,​អាយ​ឡូ និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត ។ គម្រោង​ក៏​ស្ថិត​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ទីភ្នាក់ងារ​ប្រទេស​ស្វី​ស​ចំនួន​៥០% និង​ទីភ្នាក់ងារ​ផ្សេង​ៗ​ទៀ ត ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ផង​ដែរ ។ សម្រាប់​គម្រោង​នេះ​ក៏​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មានការ​ចូលរួម​ផង​ដែរ​ដូច​ជា ក្រសួង​ការងារ ក្រសួង​អប់រំ និង​ក្រសួង​ផ្សេង​ៗ​ទៀត ។ គម្រោង​មាន​ទិស​ដៅ​បណ្តុះបណ្តាល​ដល់​យុវជន​ដែល​ងាយ​រង​គ្រោះ យុវជន​បោះបង់​ការ​សិក្សា ដើម្បី​ទទួល​ឱកាស​ការងារ​ឡើង​វិញ ។ ជាង​នេះ​គម្រោង​នឹង​ក៏​ធ្វើការ​បណ្តុះបណ្តាល​ដល់​កម្មករ​ទៅ​តាម​បណ្តា​ផ្នែក​អក្ខ​កម្ម (​មិន​ចេះអក្សរ​) និង​បំ​និ​ន​ជីវិត​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា គម្រោង​នេះ​ក៏​នឹង​បង្កើត​ឲ្យ​មាន​សហគ្រិនភាព​កាន់តែ​ច្រើន ។ លោក​បញ្ជាក់​ថា ៖«​មិនមែន​សំដៅ​សហគ្រិនភាព​ទេ គឺ​ចង់​និយាយ​ថា មិនមែន​តែ​បង្កើត​ការងារ​បាន​តែ​ម្នាក់​ទេ ? គឺ​ម្នាក់​នឹង​អាច​បង្កើត​សហគ្រាស​ហើយ គាត់​ទៅ​ដឹកនាំ​គ្រប់គ្រង​ស ហ​គ្រាស​ដោយ​នាំ​ជា​ការងារ​បន្តបន្ទាប់​ទៀត​» ។ យ៉ាងណា​ក្តី​លោក​រដ្ឋមន្ត្រី​បាន​អះអាង​សម្រាប់​គម្រោង​ទី​១ បាន​ទទួល​ជោគជ័យ​ច្រើន ហើយ​ជំ​ហ៊ាន​ទី​២​នេះ​នឹង​សង្ឃឹម​ទទួល​បាន​ជោគជ័យ​ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​អង្គការសហប្រជាជាតិ​ជួយ​កម្ពុជា ដោយ​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​យុវជន​នៅ​កម្ពុជា​ដោយសារ​គោរព​តាម​គោលដៅ​សហ​វត្សរ៍​របស់​អង្គការសហប្រជាជាតិ ហើយ​គោលដៅ​នេះ​ក៏​ស្រប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​ជា មាន​គោលនយោបាយ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម , គោលនយោបាយ​ស្តី​ពីមុខ​រប និង​ការងារ , គោលនយោបាយ​ស្តី​ពី​ការ​អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ , គោលនយោបាយ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ