ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន៎ុះ! ចរិត​ហ្ស៊ី​ន​នារី​ៗ​ធ្វើ​ឲ្យ​បុរស​ញ័រ​ភ័យ​ខ្លាច​មិន​ហ៊ាន​នៅ​ក្បែរ

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​បុរស​មិន​ហ៊ាន​នៅ​ជិត​ទេ។ តើ​មាន​បុគ្គល​ណាខ្លះ​ទៅ? 1. អ្នក​មិន​គួរ​ធ្វើ​ជានា​រី​ដែល​មាន​អំណួត​លើ​ខ្លួន​ជ្រុល​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​បុរស​មិន​មក​ជិត​អ្នក​ឡើយ​។ មនុស្ស​ស្រី​ប្រភេទ​នេះ មិន​ត្រឹមតែ​មិន​មាន​សង្សារ​ទេ ថែម​ទាំង​មិន​អាច​មាន​មិត្តភក្តិ​ទៀត​ផង ដោយសារ​តែ​ចរិត​អំណួត​មួយ​នេះ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​បុរស​មិន​ហ៊ាន​នៅ​ជិត​ទេ។ តើ​មាន​បុគ្គល​ណាខ្លះ​ទៅ?

1. អ្នក​មិន​គួរ​ធ្វើ​ជានា​រី​ដែល​មាន​អំណួត​លើ​ខ្លួន​ជ្រុល​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​បុរស​មិន​មក​ជិត​អ្នក​ឡើយ​។ មនុស្ស​ស្រី​ប្រភេទ​នេះ មិន​ត្រឹមតែ​មិន​មាន​សង្សារ​ទេ ថែម​ទាំង​មិន​អាច​មាន​មិត្តភក្តិ​ទៀត​ផង ដោយសារ​តែ​ចរិត​អំណួត​មួយ​នេះ​។

2. អ្នក​មិន​គួរ​ធ្វើ​ជានា​រី​ដែល​ត្រួតពិនិត្យ​គ្រប់មុខ ដោយ​ចាំតែ​ចាប់កំហុស មិន​លើកលែង​សូ​ម្បី​តែ​មួយ​រឿង​នោះ​ទេ​។ មនុស្ស​ស្រី​ប្រភេទ​នេះ គ្មាន​នរណា​ចង់​នៅ​ជិត​ទេ ព្រោះ​នៅ​ពេល​ដែល​ក្បែរ នឹង​ធ្វើ​ឲ្យ​បុរស​មិន​ស្រួល​ក្នុង​ចិត្ត​ឡើយ​។

3. នារី​ដែល​ចូល​ចិត្ត​រិះគន់​អ្នក​ដទៃ ក៏​ធ្វើ​ឲ្យ​បុរស​ធុញ ហើយ​មិន​ចូល​ចិត្ត​ដែរ ព្រោះ​មនុស្ស​ស្រី​ប្រភេទ​នេះ ពិបាក​រស់នៅ​ជាមួយ​គ្នា​ណាស់​។ គេ​អាច​ទើសភ្នែក​គ្រប់​រឿង ដោយ​ធ្វើ​ឲ្យ​គ្មាន​នរណា​អាច​មក​ជិត​ខ្លួន​គេ​បាន​ឡើយ​។

4. មនុស្ស​ស្រី​ដែល​តែង​ធ្វើខ្លួន​ជា​បុគ្គល​ខ្លាំង នឹង​បណ្តេញ​បុរស​ចេញពី​អ្នក​អស់ គ្មាន​សល់​មួយ​ឡើយ​។ ដូចនេះ ទោះបីជា​អ្នកមាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​គួរ​បញ្ចេញ​មក​ក្រៅ​ច្រើន​ដែរ ទើប​អាច​មាន​អ្នក​តាម​ស្រឡាញ់​អ្នក​។

5. នារី​ដែល​តែងតែ​ឲ្យ​អ្នក​ដទៃ​ស្រប​តាម​ខ្លួន ដោយពេល​គេ​ប្រឆាំង បែរជា​ស្អប់ និង​មិន​និយាយ​រក​គេ នោះ​នឹង​មិន​អាច​រកបាន​សង្សារ​អស់​មួយ​ជីវិត​។ មនុស្ស​ស្រី​ប្រភេទ​នេះ មិន​ត្រឹមតែ​គ្មាន​នរណា​ស្រឡាញ់​ទេ ថែម​ទាំង​គ្មាន​នរណា​ចង់​រាប់រក​ទៀត​ផង​។

6. ការ​ប្រកាន់​គំនិត​ខ្លួន​ខ្លាំង​ពេក នឹង​ធ្វើ​ឲ្យ​បុរស​មិន​ពេញចិត្ត​ខ្លាំង ទោះ​អ្នក​ស្អាត​ដូច​ទេពអប្សរ ក៏​គ្មាន​នរណា​មក​ញ៉ែ​អ្នក​ដែរ ព្រោះ​អ្នក​មិន​ចេះ​ទទួលយក​គំនិត​អ្នក​ដទៃ​មក​ពិចារណា ដោយ​ប្រកាន់​តែ​គំនិត​ខ្លួន​គឺ​អស្ចារ្យ​។

7. មនុស្ស​ស្រី​ដែល​ពិបាក​គ្រប់គ្រង​អារម្មណ៍ ដោយ​តែងតែ​មួល​ម៉ៅ​គ្រប់ពេល គ្មាន​មនុស្ស​ប្រុស​ណា​ស្រឡាញ់​អ្នក​ឡើយ ព្រោះ​នៅ​ពេល​ដែល​គេ​រស់នៅ​ជាមួយ​អ្នក គ្មាន​សុភមង្គល​ទេ ដោយ​មាន​តែ​រឿង​ឈ្លោះ​រាល់ថ្ងៃ​តែ​ប៉ុណ្ណោះ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ