ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបស៊យជាមួយប៉ូលិសចរាចរណ៍…ជាប់ជុច

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ខណៈ​​​កម្លាំង​នគរបាល​ចរាចរណ៍កំពុង​​ចុះ​អនុវត្ត​ច្បាប់​លើដង​​ផ្លូវ ក៏​បាន​​ប្រទះ​ម៉ូតូ​១​គ្រឿងជិះដោយ​​យុវជន​២​នាក់​​ ក៏​ឃាត់ដើម្បី​​ឆែកឆេរ ។ ស្រាប់តែ​​រក​ឃើញ​ក្នុង​កែប​ម៉ូតូ​មាន​គ្រឿងញៀន​​គួរឱ្យភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ខណៈ​​​កម្លាំង​នគរបាល​ចរាចរណ៍កំពុង​​ចុះ​អនុវត្ត​ច្បាប់​លើដង​​ផ្លូវ ក៏​បាន​​ប្រទះ​ម៉ូតូ​១​គ្រឿងជិះដោយ​​យុវជន​២​នាក់​​ ក៏​ឃាត់ដើម្បី​​ឆែកឆេរ ។ ស្រាប់តែ​​រក​ឃើញ​ក្នុង​កែប​ម៉ូតូ​មាន​គ្រឿងញៀន​​គួរឱ្យភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ដី​ថ្មី ក្រុង​ក្រចេះ ក៏​​ត្រូវ​កម្លាំង​​​ឃាត់ខ្លួន​តែ​ម្តង ប៉ុន្តែ​ភ្លាម​នោះ​ យុវជន​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះអាន ​យុ​ណា​ន់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង
ភូមិ​ជង្រុក សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។ ចំពោះ​វត្ថុ​តាង​រឹបអូស​​​មាន ១-ម្សៅ​ក្រាម​ពណ៌​.​ស​២​កញ្ចប់ (១​ក្នុង​កញ្ចប់​បារី និង​១​កញ្ចប់​ធំ​ច្រក​ក្នុង​ប្រអប់​ក្រដាស​ពណ៌​.​ស​ជ្រុង​), ២-​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ៣-​មួក​កា​តិ​ប​ពណ៌​ខ្មៅ​, ៤-​ដែកកេះ​២, ៥-​ប្រអប់​ក្រដាស​ពណ៌​.​ស (​បួន​ជ្រុង​), ៦-​មួក​សុវត្ថិភាព ៧-​ទូរស័ព្ទ​មួយ​គ្រឿង និង​៨-​បារី​មួយ​កញ្ចប់ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើ​តេ​ហ​តុ កំលាំង​ផ្នែក​សណ្ដាប់ធ្នាប់​កំពុង​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ថិត​នៅ​ភូមិ​ដី​ថ្មី ក៏​ឃើញ​ម៉ូតូ​មួយ​គ្រឿង​របស់ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច ដោយ​ម៉ូតូ​អត់​មាន​កញ្ចក់​នោះ​​ទេ ។ ពេល​នោះ កម្លាំង​ក៏​ហៅ​ឃាត់​និងមានការ​សង្ស័យ​ផង ​បាន​ឆែកឆេរ​នៅ​លើ​ខ្លួន​និង​ក្នុង​ម៉ូតូ​ក៏​ឃើញ​វត្ថុ​តាង​ទាំងនេះ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ