ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ឆ្លើយ​តប​ការ​ចោទប្រកាន់​របប​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​របប​ផ្តាច់​ការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​អ្នក​ដែល​ហៅ​ការ​ដឹកនាំ​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ជា​របប​ផ្តាច់​ការ​គឺ​ស្មើរ​នឹង​ហៅ​មេដឹកនាំ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ជា​ជន​ផ្តាច់​ការ​អី​ញ្ចឹ​ង ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​បន្ទាប់​ពី​ក្រុម​អតីត​គណបក្សប្រឆាំង​បាន​ចោទប្រកាន់​របប​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​អ្នក​ដែល​ហៅ​ការ​ដឹកនាំ​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ជា​របប​ផ្តាច់​ការ​គឺ​ស្មើរ​នឹង​ហៅ​មេដឹកនាំ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ជា​ជន​ផ្តាច់​ការ​អី​ញ្ចឹ​ង ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​បន្ទាប់​ពី​ក្រុម​អតីត​គណបក្សប្រឆាំង​បាន​ចោទប្រកាន់​របប​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បច្ចុប្បន្ន​ជា​របប​ផ្តាច់​ការ ។ ទោះបីជា​ក្រុម​អតីត​បក្ស​ប្រឆាំង​បាន​លើក​ឡើ​យ៉ាងណា​ក្តី​ក៏​បណ្តា​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​ចំនួន​បាន​ទទួល ស្គាល់​ភាព​ស្របច្បាប់​របស់​កម្ពុជា​ជា​បន្តបន្ទាប់​ក្រោយ​ពី​ការ​បោះ​ឆ្នោត​រួច ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ប្រពន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ថា​បណ្តា​មេដឹកនាំ​បណ្តា​ប្រទេស​លើ​ពិភពលោក​បាន​ទទួលស្គាល់​រាជរដ្ឋា​ភិបាល​​កម្ពុជា​ជា​បន្តបន្ទាប់​រួច​ហើយ រួម​ទាំង​សហរដ្ឋអាមេរិក បារាំង អង់គ្លេស អា​ល្លឺ​ម៉​ង់ ចិន រុ​ស្សី ឥណ្ឌា ភូមា ស្រី​លង្ការ​យូ​ក្រែ​ន ផង​ដែរ ។

លោក​បញ្ជាក់​ថា «​ពួក​គេ​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ផ្តាច់​ការ ដូច្នេះ​ក៏​ជា​ការ​ចោទ​រដ្ឋាភិបាល​បណ្តា​ប្រទេស​ដែល​ទទួលស្គាល់​នោះ​ថា ជា​រដ្ឋាភិបាល​ផ្តាច់​ការ​ដែរ ។ នេះ​គឺជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​មេដឹកនាំ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ៗ និង​ប្រទេស​ដទៃ​ទៀត​» ។

អ្នកនាំពាក្យ​គណ​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​ចោទ​ថា ការ​បោះ​ឆ្នោត​កន្លង​ទៅ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ដូច្នេះ​មាន​ន័យ​ថា បណ្តា​ប្រទេស​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ឬ ។ ជា​ពិសេស​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឆ្កួត​ដែល​ទទួល​ស្វាគមន៍ និង​ទទួល​សារ​តាំងពី​លោក​អគ្គរាជទូត​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ផ្តាច់​ការ និង​គ្មាន​ប្រជាធិបតេយ្យ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ពួក​អ្នក​ដែល​ចោទ​ថា នៅ​កម្ពុជា​មានការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បាន​ន័យ​ថា ពួក​គេ​ចោទ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស អង្ក​ការ​សហប្រជាជាតិ​ភ្លើ​ដាក់​ពិន្ទុ​ខុស​ដែល​គ្មាន​ប្រទេស​កម្ពុជា​នៅ​ក្នុង​បញ្ជីខ្មៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ