ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ ឃាត់​មនុស្ស​បាន​២៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​3 និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​3 និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ Online មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២៤​នាក់​។

ជន​ទាំង​២៤​នាក់ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​ក្រោយ​ការ​ឃាត់ខ្លួន​ភ្លាម​ៗ ពួក​គេ​ទាំង​២៤​នាក់ ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​នាំ​បន្ត​នីតិវិធី​។ ប្រភព​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​២៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​សុទ្ធ​សឹង​ជា​មនុស្ស​ប្រុស ហើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​ម្ចាស់​ទីតាំង​។ ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ដកហូត​បាន​ទូរស័ព្ទ​សម្រាប់​ប​ញ្ជាំ​ង​ភ្នាល់​ចំនួន​២​គ្រឿង រួម​ជាមួយ​ម៉ូតូ​៨​គ្រឿង​ផង​ដែរ​។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​មាន​ពលរដ្ឋ​សុទ្ធតែ​ជា​ស្ត្រី​បាន​ទៅ​ប្តឹង​លោក​ចៅសង្កាត់​ឲ្យ​ជួយ​ចុះ​ពិនិត្យ​មើល​ទីតាំង​ខាងលើ​នេះ​ផង ព្រោះ​ប្តី​របស់​ពួក​គេ​តែង​នាំ​គ្នា​ទៅ​លេងល្បែង​មាន់​នោះ​គ្មាន​សល់​លុយកាក់​អ្វី​ឡើយ ហើយ​ទៅ​លេង​គ្មាន​គិតគូរ​កូន​ប្រពន្ធ​ឡើយ​។

ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ពលរដ្ឋ​រួច លោក​ចៅសង្កាត់​បាន​ទៅ​ទំនាក់ទំនង​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ហើយ​អាវុធហត្ថ​ខណ្ឌ បាន​រាយការណ៍​បន្ត​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កម្លាំង​បន្ថែម ក្នុង​ការ​សហការ​គ្នា​ចុះ​ទៅ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​ទៅ​។ យ៉ាងណាមិញ គេ​ពុំ​ទាន់​ដឹង​ថា ពួក​គេ​ទាំង​២៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នឹង​ត្រូវ​អប់រំ​ដោះ​លែង ឬ​ត្រូវ​បន្ត​នីតិវិធី​ដោយ​ចាត់ការ តាម​ផ្លូវច្បាប់​ឡើយ​៕


https://www.youtube.com/watch?v=tDLeIAkwaGA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ