ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ក្លឹ​ប​បដិសេធន៍​ឈ្មោះ ព្រឿ​ង សំ​អឿ​ន មិនមែន​ជា​គ្រូបង្ហាត់​នៅ​ស៊ុប​ភើ​ហ្វី​ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ដែល​ធ្លាប់​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​ថ្មី​ៗ​នេះ​ល្បី​ថា ជា​គ្រូបង្ហាត់​ប្រាណ​នៅ​ក្លឹ​ប​ស៊ុប​ភើ​ហ្វី​ត ពាក់ព័ន្ធ​បទ​.​បង្ខាំង​គំរាម ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​លើ​ស្ត្រី​ម្នាក់​ជា​សង្សារ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ដែល​ធ្លាប់​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​ថ្មី​ៗ​នេះ​ល្បី​ថា ជា​គ្រូបង្ហាត់​ប្រាណ​នៅ​ក្លឹ​ប​ស៊ុប​ភើ​ហ្វី​ត ពាក់ព័ន្ធ​បទ​.​បង្ខាំង​គំរាម ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​លើ​ស្ត្រី​ម្នាក់​ជា​សង្សារ ដែល​នាង​បែកចិត្ត​ទៅ​មាន​គូរ​ថ្មី​។ នា​រសៀល​ថ្ងៃ​ទី​២១ កញ្ញា លោក ខៀវ សំ​រិ​ទ្ធ តំណាង​ឲ្យ​ក្លឹ​ប​ហាត់ប្រាណ ស៊ុប​ភើ​ហ្វី​ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បដិសេធន៍​ចំពោះ​ព័ត៌មាន​ដែល​ថា ឈ្មោះ ព្រឿ​ង សំ​អឿ​ន ហៅ​សេ​ម ជា​គ្រូបង្ហាត់​នៅ​ក្លឹ​ប​ហាត់ប្រាណ​ស៊ុប​ភើ​ហ្វី​ត នោះ​គឺជា​រឿង​មិន​ពិត​ទេ​។

លោក ខៀវ សំ​រិ​ទ្ធ អ្នកគ្រប់គ្រង​ទូទៅ ក្លឹ​ប​ស៊ុប​ភើ​ហ្វី​ត បាន​ថ្លែង​ឲ្យ​ដឹង​ថា ខ្ញុំ​សូម​ជម្រាប​ជូន​ដល់​អតិថិជន មហាជន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​បណ្តាញសារព័ត៌មាន ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ឈ្មោះ ព្រឿ​ង សំ​អឿ​ន ហៅ​សេ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា និង ទារុណកម្ម​ផ្លូវភេទ​លើ​នារី​រង​គ្រោះ​ម្នាក់ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នោះ មិនមែន​ជា​បុគ្គលិក​ផ្នែក​គ្រូបង្ហាត់​សាច់ដុំ បម្រើ​ការងារ​ឲ្យ​ក្លឹ​ប​ហាត់ប្រាណ​ស៊ុប​ភើ​ហ្វី​ត ដូចដែល​សារព័ត៌មាន ក្នុងស្រុក​បាន​ចុះ​ផ្សាយ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​នោះ​ឡើយ​។

ហើយ​ការ​ចុះ​ផ្សាយ​ដែល​ថា ជនជាប់សង្ស័យ​ឈ្មោះ ព្រឿ​ង សំ​អឿ​ន ជា​គ្រូបង្ហាត់​ប្រាណ​នៅ​ក្លឹ​ប​ស៊ុប​ភើ​ហ្វី​ត បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស កេ​រិ៍្ត​ឈ្មោះ ក្លឹ​ប​ហាត់ប្រាណ​ស៊ុប​ភើ​ហ្វី​ត និង​បុគ្គលិក​ផ្នែក​គ្រូបង្ហាត់​សាច់ដុំ​របស់​យើងខ្ញុំ​ទៀត​ផង​។ ខ្ញុំបាទ​សូម ឲ្យ​បណ្តាញ សារព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ មេត្តា​ជួយ​កែរ​សម្រួល​ពាក្យ​ដែល​ប្រើប្រាស់ មិន​ត្រឹមត្រូវ​នេះ នាំ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ ពី​សំណាក់​មហាជន​មក​លើ​បុគ្គលិក និង ក្លឹ​ប​ហាត់ប្រាណ​ស៊ុប​ភើ​ហ្វី​ត យើងខ្ញុំ​ដោយ​ក្តី​អនុគ្រោះ​។ ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​បាន​កាន់តែ​ច្បាស់​ថា ឈ្មោះ ព្រឿ​ង សំ​អឿ​ន ហៅ​សេ​ម នេះ គ្រាន់តែ​ជា​ភ្ញៀវ​ដែល​បាន​ចុះ​ឈ្មោះ​បង់ប្រាក់ ដើម្បី​ប្រើប្រាស់​សេវាកម្ម​ពី​ក្លឹ​ប​ហាត់ប្រាណ​ស៊ុប​ភើ​ហ្វី​ត​តែ​ប៉ុណ្ណោះ​ទេ​។

ហើយ​ឯកសារ​ដែល​ខ្ញុំ​បាន​លើ​យក​មក​កាន់​បង្ហាញ​នេះ បញ្ជាក់​ពី​បង្កាន់ដៃ​ចុះ​ឈ្មោះ​ជា​ភ្ញៀវ និង ជា​ព័ត៌មាន​ក្នុង​ស៊ី​ស្តេ​ម​(System) របស់​ឈ្មោះ ព្រឿ​ង សំ​អឿ​ន ពិតប្រាកដ​។ ដូច្នោះ​សូមកុំ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ទៀត ឈ្មោះ ព្រឿ​ង សំ​អឿ​ន ពិតជា​មិនមែន​គ្រូបង្ហាត់​សាច់ដុំ​នៅ​ក្លឹ​ប​ស៊ុប​ភើ​ហ្វី​ត​ខ្ញុំ​ទេ​។ ជាង​នេះ​ទៀត​ក្លឹ​ប​យើងខ្ញុំ មាន​គ្រូបង្ហាត់​ផ្នែក​ជំនាញ​សាច់ដុំ​តែ​៥​នាក់ ដូចដែល​ពួក​គាត់​បាន​មក​បង្ហាញមុខ​នៅ​ទី​នេះ​ស្រាប់​។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ កញ្ញា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន និង កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ ម្នាក់ ពាក់​ពន្ធ​ករណី​ហិង្សា​គំរាម​ថា​និង​សម្លាប់ បង្ខាំង​ទុក និង​អំពើ​ទារុណកម្ម លើ​នារី​ម្នាក់​ជា​សង្សារ​។

ជនសង្ស័យ ឈ្មោះ ព្រឿ​ង សំ​អឿ​ន ហៅ​សេ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ «​ធ្លាប់​ជា​អណិកជន​រស់នៅ​សហរដ្ឋអាមេរិក​» ចំណែក​នារី​រង​គ្រោះ​អាយុ ២២​ឆ្នាំ ជា​និ​សិ​ត្ស​ឆ្នាំ​ទី​២​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត​ត្ថ​កិច្ច​ការិយាល័យ ស្រាវជ្រាវ​បទល្មើស​ជួញដូរ​មនុស្ស នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​១៦ កញ្ញា នៅ​បន្ទប់​ជួល​ខុន​ដូរ​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ យោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយមីង​នារី​រង​គ្រោះ​៕
https://youtu.be/Qke8uuO-ktk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ