ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ដឹងយួនទិញ​យកទៅ​ធ្វើអ្វីទេ…ឱ្យតែដឹងមានគឺទិញ​ខ្ទេច​ទិញខ្ទី​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រសៀល​ថ្ងៃ​ទី​១៩  កញ្ញា ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​រមាស​ហែក បាន​នាំ​គ្នា​ចូល​ព្រៃ​ដើរ​កាប់​វល្លិ៍ត្រី​និង​ដើម​ក្រពាត់ជ្រូក ដែល​ឈ្មួញ​វៀតណាម​ប្រមូល​ទិញ​យក​ទៅ​ធ្វើ​ឱសថ​បុរាណ ដើម្បី​ព្យា​បាល​ជំងឺ​ផ្សេង​ៗ​នៅ​ប្រទេស​វៀតណាម ។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​កំពុង​ដឹក​វល្លិ​ត្រី​និង​ដើម​ក្រពាត់ជ្រូក​តាម​ម៉ូតូ​ចេញពី​ក្នុង​ព្រៃ​មក​ដាក​លក់​នៅ​មាត់…

ខេត្តស្វាយរៀង ៖ រសៀល​ថ្ងៃ​ទី​១៩  កញ្ញា ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​រមាស​ហែក បាន​នាំ​គ្នា​ចូល​ព្រៃ​ដើរ​កាប់​វល្លិ៍ត្រី​និង​ដើម​ក្រពាត់ជ្រូក ដែល​ឈ្មួញ​វៀតណាម​ប្រមូល​ទិញ​យក​ទៅ​ធ្វើ​ឱសថ​បុរាណ ដើម្បី​ព្យា​បាល​ជំងឺ​ផ្សេង​ៗ​នៅ​ប្រទេស​វៀតណាម ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​កំពុង​ដឹក​វល្លិ​ត្រី​និង​ដើម​ក្រពាត់ជ្រូក​តាម​ម៉ូតូ​ចេញពី​ក្នុង​ព្រៃ​មក​ដាក​លក់​នៅ​មាត់ កំពង់​ទន្លេ​បត់​ត្រាស់ ភូមិ​បត់​ត្រាស់ ឃុំ​ដូង ស្រុក​រមាស​ហែក បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ប្រកប​របរ​ដើរ​កាប់​វល្លិ​និង​ដើម​ក្រពាត់ជ្រូក​ក្នុង​ព្រៃ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឯ​កម្រៃដែល​ទទួល​បាន​ពីរ​បរ​នេះ​ក៏​គួរសម​ដែរ គ្រាន់​ផ្គត់ផ្គង់​ជីវភាព​បាន​មួយ​កម្រិត ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា វល្លិ​ដែល​ត្រូវប៉ាន់​ហើយ​ឈ្មួញ​វៀតណាម​ទិញ​នោះ គឺ​ដើម​ក្រពាត់ជ្រូក​និង​វល្លិ​ត្រី ។ រុក្ខជាតិ​ទាំង​២​នេះ ភាគច្រើន​ដុះ​ក្នុង​ព្រៃ ដែល​ត្រូវ​ចំណាយពេល​ចូល​ទៅ​កាប់​រយៈពេល​មួយ​ព្រឹក ឬ​មួយ​ថ្ងៃ​ទើបបាន​លក់ ព្រោះ​ពុំ​សូវ​សម្បូរ​ទេ​ទាល់តែ​ព្យាយាម​ដើរ​រក​បន្តិច​ទើប​ជួប​ប្រទះ ។ វល្លិ​នេះ​ក្នុង​១​គីឡូក្រាម​លក់​បាន​ពី​៨០០​រៀល​ទៅ​១.០០០​រៀល តែបើ​ហាល​ឲ្យ​ស្ងួត​បាន១.២០០​រៀល​ទៅ​១.៤០០​រៀល ហើយ​ក្នុង​មួយថ្ងៃ​អាច​រកបាន​ចាប់ពី​៤០​ទៅ​៥០​គីឡូក្រាម ។

ដូច្នេះ​ឃើញ​ថា​ បាន​ប្រាក់​គួរសម​ដែរ តែបើ​ឈ្មួញ​វៀតណាម​ទិញ​ជំពាក់​វិញ​ពិបាក​ទារ​លុយ​បន្តិច​ហើយ ដែល​មិនដឹង​ថា​កាលណា​គេ​សង​លុយ​ទេ គឺ​យូរ​បន្តិច​ហើយ តែ​មិនដឹង​ជារ​ករបរ​អី ទើប​បានជា​ចេះ​តែ​នាំ​គ្នា​ទៅ​កាប់​វល្លិ​មក​លក់​ទៅ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​ស្រុករមាស​ហែក​នេះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា រុក្ខជាតិ​ទាំង​២​ប្រភេទ​នេះ ឈ្មួញ​វៀតណាម​ទិញ​យក​ទៅ​ធ្វើ​ថ្នាំ​អី្វ​នោះ​ទេ ប៉ុន្តែ​ការ​ទិញ​មានការ​កើនឡើង ឱ្យ​តែ​មាន​លក់​គឺ​គ្មាន​សល់​ទេ ៕

អត្ថបទសរសេរ ដោយ