ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យCPP៖ សម រ​ង្ស៊ី លើកតម្កើង​ខ្លួន​ជា​ប្រធាន​អតីត​បក្ស​ប្រឆាំង​ទាំង​ខ្លួនឯង​មិនមែន​ជា​សមាជិក​បក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង សារភាព​ថា អង្ក​ការ​សហប្រជាជាតិ​មិន​ទាន់​បាន​ដក​អាសនៈ​របស់​កម្ពុជា​ចេញពី​អង្ក​ការ​សហប្រជាជាតិ​នោះ​ទេ ។ ការ​អះអាង​នេះ​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង សារភាព​ថា អង្ក​ការ​សហប្រជាជាតិ​មិន​ទាន់​បាន​ដក​អាសនៈ​របស់​កម្ពុជា​ចេញពី​អង្ក​ការ​សហប្រជាជាតិ​នោះ​ទេ ។

ការ​អះអាង​នេះ​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​១៥ កញ្ញា​កន្លង​មក​ថា អង្ក​ការ​សហប្រជាជាតិ​បាន​ព្យួរ​អាសនៈ​របស់​កម្ពុជា ។ លោក​សម រ​ង្ស៊ី ត្រូវ​បាន​វិទ្យុ​អាស៊ី​ស៊េរី​សម្ភាស​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​អង្ក​ការ​សហប្រជាជាតិ​មិន​បាន​ដក​អាសនៈ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គេ​មិន​ទទួល​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​ទៅ​អង្គុយ​នៅ​អាសនៈ​នៅ​អង្ក​ការ​សហប្រជាជាតិ​នោះ​ទេ ។  លោក​សម រ​ង្ស៊ី អះអាង​ថា មាន​ឥទ្ធិពល​នៅ​អង្ក​ការ​សហប្រជាជាតិ​កំពុង​ធ្វើ​រឿង​នឹង តែ​ចាប់ពី​ផ្តើម​ឡើយ ។ លោក​បញ្ជាក់​ថា «​ទោះជា​គេ​មិន​ទាន់​ដកហូត​មិនមែន​ដកហូត​អាសនៈ​របស់​កម្ពុជា​ទេ ដកហូត​គណៈប្រតិភូ​ហ៊ុន សែន កុំ​ឲ្យ​មក​អង្គុយ​អាសនៈ​កម្ពុជា ។ ខុស​គ្នា​អាសនៈ​កម្ពុជា គ្មាន​អ្នក​ណា​ប៉ះពាល់​ទេ ប៉ុន្តែ​អាជ្ញាធរ​របស់​ហ៊ុន សែន​នឹង​ត្រូវ​ដកហូត​» ។ យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ គឺ​ផ្ទុយ​ពី​ការ​ពិត​ទាំងអស់​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​ត្រូវ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​នៅ​ស​ប្តា​ហ៍​ក្រោយ ។ ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថា ជា​ការ​បោកប្រាស់​តែ​ប៉ុណ្ណោះ ។

លោក សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កញ្ញា ទាំង​លោក​កឹ​ម សុខា និង​លោក សម រង្សី តែ​មួយ គឺជា​ការ​ភូត​កុហក​បោកប្រាស់ ។ លោក​បន្ត​ថា ជា​ក្រឹត្យក្រម​ធម្មជាតិ​មនុស្ស​កើតមក​តែ​មាន​ម្តាយ​ទីទៃ​ក៏​ជា​មនុស្ស​ទីទៃ​ដែរ មិនមែន​មនុស្ស​តែ​មួយ​ទេ ។ ដូច្នេះ​ការ​និយាយ​ថា កឹ​ម សុខា និង​សម រង្សី ជា​មនុស្ស​តែ​មួយ គឺ​ការ​មិន​ពិត និង​ជា​ការ​បោកប្រាស់ និង​ភូត​កុហក​ទាំងស្រុង ។

លោក​បន្ត​ថា ដោយសារ​មនុស្ស​២​នាក់ ដោយឡែក​ពី​គ្នា​យ៉ាងនេះ ហើយ​បានជា​ចាស់​បុរាណ​ដាក់​ចេញ​នូវ​ពាក្យ​ប្រៀនប្រដៅ​មួយ​ឃ្លា​ថា «​នៅផ្ទះ​ម្តាយ​ទីទៃ​ទៅ​ព្រៃ​ម្តាយ​តែ​មួយ​» ដើម្បី​ឲ្យ​ចេះ​ជួយ​យកអាសារ​គ្នា​នៅ​ពេល​អាសន្ន​អន់​ក្រ​កុំ​រត់​ចោល​គ្នា ។ ប៉ុន្តែ​ទណ្ឌិត​សម រង្សី បាន ឆ្លៀត​ប្រើ​ឧបាយកល​បន្លំ​មហាជន​ទូទៅ​បែរជា​និយាយ​ថា កឹ​ម សុខា និង​សម រង្សី​ជា​មនុស្ស​តែ​មួយ ។

លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្នុង​ការ​ជាក់ស្តែង​នៅ​ពេល​លោក​កឹ​ម សុខា កំពុង​ជាប់ ឃុំឃាំង សម រង្សី ដែល​មាន​សេរីភាព​នៅ​ក្រៅប្រទេស​បែរជា សប្បាយ​ដើរ​បោកប្រាស​រក ស្រោមសំបុត្រ​រក​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ថែម​ទាំង​បង្កើត​បញ្ហា​ដាក់បន្ទុក​មក​លើ កឹ​ម សុខា ទៅ​វិញ​ជា​បន្តបន្ទាប់ ។

ទន្ទឹម​នឹង​នេះ​ឆ្លៀតពេល កឹ​ម សុខា ធ្លាក់ខ្លួន​ជា​ជនជាប់ចោទ​បែរ ជា​ទណ្ឌិត​សម រង្សី ប្រើ​ឧបាយកល​ដណ្តើម​យក​តួនាទី​ប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ងាប់​បាត់​ទៅ​ហើយ​ថែម​ទៀត ដោយ​បញ្ជា​ឲ្យ​បក្សពួក​ដៃជើង​ជិត​ស្និទ្ធ​ប្រកាស​លើកតម្កើង​ខ្លួន​ជា​ប្រធាន​អតីត​បក្ស​ប្រឆាំង​ទាំង​ខ្លួនឯង​មិនមែន​ជា​សមាជិក​បក្ស និង​បាន​លាលែង​ពី​តួនាទី​ប្រធាន​រួច​យូរ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ