ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាឈ្លី ខូល​ ទាក់​ទង​ស្ត្រី​បារាំង​តាម​អុីន​ធើរ​ណេត​មក​រួម​ដំណេក​នៅ​អង់​គ្លេស​

12 ឆ្នាំ មុន

កីឡាករ​អាឈ្លី ខូល​ ខ្សែ​ការពារ​ក្លិប Chelsea ទទួល​រង​ការ​រិះ​គន់​ថា​ លួច​ទាក់​ទង​ជា​មួយ​ស្ត្រី​បារាំង​ម្នាក់​តាម​ប្រព័ន្ធ​អុីន​ធើរណេត​ ដោយ​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​យន្ត​ហោះ​ឱ្យ​នាង​ធ្វើ​ដំណើរ​មក​រួម​ដំណេក​ជាមួយ​ខ្លួន​រយៈ​ពេល​២ថ្ងៃ​២​យប់​ ។ នេះ​បើ​តាម​ការគូសបញ្ជាក់​ពី​សារ​ព័ត៌​មាន​ដឹសាន់​របស់​អង់​គ្លេស ។​

នាង​អេក​ឡា​តេង​ផ្លរវ៉េ​ អាគីឡា​ ជន​ជាតិ​បារាំង​បាន​បង្ហាញ​រូប​ថត​របស់​ខ្លួន​ក្នុង​ប្រព័ន្ធ​អុីន​ធើរណេត​ និង​បង្ហាញ​ការពេញច​ិត្ត​កីឡាករ​ខូល​ ​លុះ​១​ខែ​ក្រោយ​មក​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​របស់​ក្លិប​ Chelsea រូប​នេះ​បាន​យល់​ព្រម​ចំណាយ​ប្រាក់​ឱ្យ​នាង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ពី​បារាំង​មក​រួម​ដំណេក​នៅ​ឯ​លំនៅ​ឋាន​ដែល​ធ្លាប់​ជា​ទ្រនំ​ស្នេហ៍​ជាមួយ​នាង​ឆ័រ​រីល​ អតីតប្រពន្ធ ។​

ស្ត្រី​ដែល​មាន​សុដន់​ធំ​រូប​នេះ​សង្ឃឹម​ថា​ កីឡាករ​ខូល​ នឹង​នាំ​នាង​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ឯ​ភោជនីយ​ដ្ឋាន​ ប៉ុន្តែ​កីឡាករ​ក្លិប Chelsea រូប​នោះ​បែរ​ជា​កម្ម៉ង់​អាហារ​​មក​ទទួល​ទាន​នៅ​ឯ​ផ្ទះ​ ដើម្បី​កុំ​ឱ្យ​ខាត​ពេល​រួម​ដំណេក ។​ នាង​បាន​បញ្ជាក់​​ដូច្នេះ​ថា «ខ្ញុំ​មិន​បាន​ទស្សនា​បាល់​ទាត់​អង់​គ្លេស​ ប៉ុន្តែ​បាន​ស្គាល់​ អាឈ្លី ខូល ព្រោះ​ធ្លាប់​ជា​អតីត​ប្តី​របស់​នាង​ឆ័រ​រីល​ តារា​ចម្រៀង​នៅ​ក្នុងក្រុម​ហ្គើល​ អាឡាវ​ (Girls Aloud) ជា​ក្រុម​ដែល​នាង​ខ្ញុំ​ពេញ​ចិត្ត​» ។​

គូ​ស្នេហ៍​ទាំង​២​ចាប់​ផ្តើម​មាន​ភាព​ល្អូក​ល្អិន​នឹង​គ្នា​នៅ​ឯ​អាង​ហែល​ទឹក​ ក្នុង​លំនៅ​ឋាន​របស់ ខូល​ អស់​រយៈ​ពេល​៣​ម៉ោង​ ក្រោយ​មក​ក៏​បាន​បន្ត​អីៗ​នឹងគ្នា​នៅ​លើ​គ្រែ​រយៈ​ពេល​២​ម៉ោង​ និង​បាន​លង់​លក់​ក្នុង​ដំណេក ។​សម្ព័ន្ធ​ភាព​ស្នេហា​របស់​អ្នក​ទាំង​២​នៅ​តែ​បន្ត​ស្របតាម​ការ​ណាត់​ និង​ធ្វើ​ឱ្យ​ទស្សនិក​ជន​គ្រប់​ទិស​ទី​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ៕​