ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់ ម៉ូ និង Kader ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ជំនួប ASEAN All-Stars យកឈ្នះ Man Utd

1 ថ្ងៃ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ក្លិប​បាល់ទាត់ Manchester United បាន​ត្រឹម​ខកចិត្ត​ក្នុង​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​លើក​ដំបូង​ក្រោយ​ចប់​រដូវ​កាល​នេះ​របស់​ខ្លួន បន្ទាប់​ពី​ចាញ់​ក្រុម​តារាបាល់ទាត់​ឆ្នើម​តំបន់​អាស៊ាន ASEAN All-Stars ដោយ​លទ្ធផល…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ក្លិប​បាល់ទាត់ Manchester United បាន​ត្រឹម​ខកចិត្ត​ក្នុង​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​លើក​ដំបូង​ក្រោយ​ចប់​រដូវ​កាល​នេះ​របស់​ខ្លួន បន្ទាប់​ពី​ចាញ់​ក្រុម​តារាបាល់ទាត់​ឆ្នើម​តំបន់​អាស៊ាន ASEAN All-Stars ដោយ​លទ្ធផល ១​ទល់​នឹង​០ នៅ​ឯ​កីឡដ្ឋាន​ជាតិ Bukit Jalil ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​។

នៅ​ក្នុង​ការ​ប្រកួត​មាន​អ្នក​ទស្សនា​ផ្ទាល់​សរុប​ចំនួន ៧២ ៥៥០​នាក់​មួយ​នេះ កីឡាករ​ក្រុម ASEAN All-Stars ទាំង​២៦​នាក់ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ជនជាតិ​កូរ៉េ​ខាងត្បូង លោក Kim Sang-sik បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម​នោះ សុទ្ធតែ​បាន​បង្ហាញ​សមត្ថភាព​លើ​ទីលាន​ទាំងអស់ ស្រប​ពេល​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំង​២​រូប កីឡាករ កាន់ ម៉ូ របស់​ក្លិប​វិសាខា និង​កីឡាករ Kader របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​ជាប់​ជម្រើស​រើស​១១​នាក់​ដំបូង​។

នៅ​ក្នុង​ការ​ប្រកួត​នេះ ខ្សែការពារ កាន់ ម៉ូ របស់​ក្លិប​វិសាខា លេង​បាន​៦៤​នាទី និង​ខ្សែប្រយុទ្ធ Kader របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ លេង​បាន​៣៩​នាទី​។ ចំណែក​កីឡាករ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា​២​រូប​ផ្សេង​ទៀត រួម​មាន ខ្សែប្រយុទ្ធ​ឡាវ Bounphachan Bounkong របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ខ្សែប្រយុទ្ធ​ទី​ម័​រ​ខាងកើត João Pedro ត្រូវ​បាន​ប្តូរ​ចូល​ជា​បន្តបន្ទាប់​។ ដ្បិត​១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម ASEAN All-Stars រកបាន​ដោយ​កីឡាករ​សញ្ជាតិ​មី​យ៉ា​ន់​ម៉ា Maung Maung Lwin នៅ​នាទី​៧១​។

ដោយឡែក ក្រុម​បិសាច​ក្រហម Man Utd ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ លោក Ruben Amorim ក៏​មានការ​ផ្លាស់​ប្តូរ​សមាភាព​កីឡាករ​ជា​ច្រើន​នាក់​ទាំង​ឈុត​ធំ និង​ឈុត​យុវជន​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី បើ​ទោះជា​មានការ​វាយ​សម្រុក​លើ​ក្រុម ASEAN All-Stars យ៉ាងណា​ក៏​ដោយ ហើយ​ព្រមទាំង​ទទួល​បានការ​ស្រែក Boo មិន​ពេញចិត្ត​ពី​អ្នកគាំទ្រ​ថែម​ទៀត​ផង​។ ដូច្នេះ​ជា​លទ្ធផល​បញ្ចប់​៩០​នាទី ASEAN All-Stars គឺជា​ម្ចាស់​ពានរង្វាន់​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​មួយ​នេះ​។

បន្ទាប់​ពី​ខកចិត្ត​នៅ​ទឹក​ម៉ា​ឡេ​ស៊ី Man Utd ត្រូវ​បាន​ភារកិច្ច​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង ដើម្បី​ត្រៀម​ប៉ះ​ក្រុម​ជម្រើសជាតិ​នៃ​ដែនដី​មួយ​នេះ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដូច​គ្នា នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទាំង​ពីរ​ប្រកួត​នេះ ក្រុម​សមាជិក​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ រក​ចំណូល​បាន​១០​លាន​ដុល្លារ​អា​មេ​រិ​ក​៕ ដកស្រង់ ៖ BBC និង Manchester Evening News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ