ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន​ទស្សនា​ថ្ងៃ​រះ​ចំ​កំពូលកណ្តាល​ប្រាសាទ​អង្គរ​នា​ថ្ងៃ​ទី​២៣ កញ្ញា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា សម​រាត្រី​នា​រដូវវស្សា​ឆ្នាំ​២០១៨​នេះ ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ព្រលឹម ស្រាង​ៗ​ថ្ងៃអាទិត្យ​ទី​២៣ ខែកញ្ញា…

ខេត្តសៀមរាប ៖ តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា សម​រាត្រី​នា​រដូវវស្សា​ឆ្នាំ​២០១៨​នេះ ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ព្រលឹម ស្រាង​ៗ​ថ្ងៃអាទិត្យ​ទី​២៣ ខែកញ្ញា ។

នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ​អាច​នឹង​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ជាង​មុន ទៅ​ទស្សនា និង​ថត​ផ្តិត​យក​រូបភាព ។ នោះ​គឺជា​បាតុភូត​ដ៏​ស្អាត​អស្ចារ្យ ប្រសិនបើ​អាកាសធាតុ អំណោយផល​មិន​មាន​ភ្លៀង ។ ជា​រៀង​រាល់​ឆ្នាំ សម​រាត្រី​(Equinox) តែងតែ​កើត​មាន​២​ដង គឺ​នៅ​រដូវប្រាំង​(Vernal Equinox) កើត​ទ្បើ​ង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា​(Autumnal Equinox) កើត​ទ្បើ​ង​នៅ​ខែកញ្ញា ។ សម​រាត្រី​ជា​វេលា​មួយ​ដែល​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា ។ ក្រៅពី​នេះ​ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខ្លះ​ទៀត យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ ។

ករណី​ពិសេស​នៅ​អង្គរវត្ត វេលា​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ ព្រះអាទិត្យ​តែងតែ​រះ​ទ្បើ​ង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹក​ព្រលឹម​ស្រាង​ៗ ។

ចំពោះ​សម​រាត្រី រដូវវស្សា​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ​ព្រះអាទិត្យ​នឹង​រះ​ទ្បើ​ង​ចំ​កំពូល​កណ្តាល​ដែល​អាច​មើលឃើញ​ពី​ខ្លោងទ្វារ​កណ្តាល​នៃ​គុក​តា​រាជ (​ខ្លោង​ទ្វារធំ​ខាងលិច​) ចាប់​ម៉ោង​៥ និង​៥០​នាទី ដល់​ម៉ោង​ប្រហែល​៧​ព្រឹក ។

ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត នា​បណ្តា​ឆ្នាំ​កន្លង​មក​មាន​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ច្រើន​កុះករ​នាំ​គ្នា​ទស្សនា​ដោយ​ក្តី​សប្បាយ​រីករាយ ។ ចំណែក​នៅ​ឆ្នាំ​នេះ​អាច​នឹង​ទាក់ទាញ​អ្នក​ទៅ​ទស្សនា​ច្រើន​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ