ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុភ័ក្រ កុសុមះឱ្យមហាជនប្រយ័ត្នរឿងញាំក្តាមប្រៃល្បីតៗគ្នាមួយកន្លែង ខណៈនាង និងក្រុមការងារពុលដល់ចូលពេទ្យ

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុ​ភ័​ក្រ កុ​សុ​មះ បាន​ស្នើ​អោយ​មហាជន​សូម​អោយ​មានការ​ប្រុង​ប្រយ័ត្ន រឿង​បរិភោគ​ក្តាមប្រៃ ជា​ពិសេស​ក្តាមប្រៃ​ក្រឡុក​នៅ​កំពង់សោមមួយកន្លែង ខណៈ​ពេល​ដែល​នាង និង​ក្រុមការងារ​ផ្សេង​ទៀត​បាន​ពុល​រហូត​ចូលពេទ្យ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុ​ភ័​ក្រ កុ​សុ​មះ បាន​ស្នើ​អោយ​មហាជន​សូម​អោយ​មានការ​ប្រុង​ប្រយ័ត្ន រឿង​បរិភោគ​ក្តាមប្រៃ ជា​ពិសេស​ក្តាមប្រៃ​ក្រឡុក​នៅ​កំពង់សោមមួយកន្លែង ខណៈ​ពេល​ដែល​នាង និង​ក្រុមការងារ​ផ្សេង​ទៀត​បាន​ពុល​រហូត​ចូលពេទ្យ ។

តារា​រូប​នេះ បាន​ចាត់​ទុក​ករណី​ខាងលើ​នេះ គឺជា​គ្រោះថ្នាក់​មួយ ដែល​មើល​មិនឃើញ ប្រ​សិន​មិន​ព្យាបាល​ទាន់​ពេលវេលា ក្នុង​ពេល​ដែល​នាង​ស្នើ​អោយ​អាជីវករ​លក់​មុខម្ហូប​មួយ​នេះ គួរ​មានការ​ប្រុង​ប្រយ័ត្ន និង​មាន​អនាម័យ​ខ្ពស់ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម សុ​ភ័​ក្រ កុ​សុ​មះ បាន​លើក​ឡើង​ថា ដំបូង​ឡើយ នាង​ខ្ញុំ​គិត​ថា មិន​ចង់​សរសេរ​ផុស​ករណី​នេះ​ទេ ប៉ុន្តែ​គិត​ឡើង​វិញ​នាង​ខ្ញុំ​ពិតជា​បារម្ភ​ជំនួស​បងប្អូន​ដែល​បាន​ទៅ​លេង​កំពង់សោម ហើយ​ចូល​ចិត្ត​ញាំ​ក្តាមប្រៃ​ក្រឡុក​ល្បី ដោយសារ តែ​កាលពី​ថ្ងៃ​ទី​២២ ប្អូនប្រុស​របស់ខ្ញុំ​បាន​ទិញ​ក្តាមប្រៃ យក​មក​ញាំ​ជាមួយ​ក្រុមការងារ ៤​ម៉ោង​ក្រោយមក នាង​ខ្ញុំ​នឹង​ប្អូន​ៗ ក្រុមការងារ​ប្រហែល​៥​នាក់​បាន​ធ្វើ​ទុក រាគ​ក្អួត មិន​ក្រោម​១០​ដង វិលមុខ អស់កម្លាំង ថប់ដង្ហើម​ក្តៅខ្លួន បណ្តាល​អោយ​ចូល​ពេទ្យ​វេលា​ម៉ោង​៤​ទាប​ភ្លឺ មូលហេតុ គឺ​ពុល​ក្តាម ដោយ​ការ​លាង​សម្អាត​មិន​បាន​ល្អ ។

នាង​បញ្ជាក់​ថា ពួក​ខ្ញុំ​ចូល​ពេទ្យ​ដល់​ទៅ​២​ដង​ទើប​ធូរ ហើយ​សំ​ណេ​រ​មួយ​នេះ​គ្រាន់តែ​ចង់​ឲ្យ​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​មុន​ញាំ​ក្តាមប្រៃ​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ក្រុម​នាង​ខ្ញុំ នេះ​ពួក​ខ្ញុំ​ទៅ​ពេទ្យ​ទាន់​ពេល មាន​លទ្ធភាព​ព្យាបាល ចុះបើ​មិន​ទាន់ ខ្វះ​ថវិកា ឬ​មិន​បានដឹង​ថា​ពុល តើ​ពួក​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាងណា?​។

សរុប​មក នាង​ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​បង​ៗ​អាជីវករ​មួយ​ចំនួន សូម​ពង្រឹង​ជាមួយ​គុណភាព អនាម័យ​ជា​មុន​សិន មុន​លក់​ជូន​អតិថិជន ព្រោះថា សុខភាព គឺ​សំខាន់​ណាស់ ដែល​លុយ​មិន​អាច​ទិញ​បាន​ទេ ។

ជា​ចុង​ក្រោយ សូម​អរគុណ​បងប្អូន​ដែល​បាន​បារម្ភ​សួរសុខទុក្ខ​ក្រុមការងារ និង​នាង​ខ្ញុំ ហើយ​ក៏​សូម​អរគុណ​ដល់​ពេទ្យ​ទាំង​២​កន្លែង ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​មើលថែ​អ្នកជំងឺ​យ៉ាង​ដឹក​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ