ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ផ្លូវ​ក្នុងស្រុក​កំពង់​រោទិ៍រង​ការ​ខូចខាត​ដោយ​កម្លាំង​ទឹក​រលក​បោកបក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី ១៩ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​កងកម្លាំងប្រដាប់អាវុធ​ចុះ​ធ្វើការ​ទប់​ច្រាំង​ថ្នល់​ការពារ​ទឹក​រលក​បោកបក់​មក​លើ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែ​ចាប់ពី​គល់​ស្ពាន​បា​យ៉ាប​មក​ត្បូង​ប្រវែង​៤០០​ម៉ែត្រ​។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី ១៩ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​កងកម្លាំងប្រដាប់អាវុធ​ចុះ​ធ្វើការ​ទប់​ច្រាំង​ថ្នល់​ការពារ​ទឹក​រលក​បោកបក់​មក​លើ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែ​ចាប់ពី​គល់​ស្ពាន​បា​យ៉ាប​មក​ត្បូង​ប្រវែង​៤០០​ម៉ែត្រ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​ឃើញ​នូវ​ស្ថានភាព​ជាក់ស្តែង​អំពី​កម្ពស់​ទឹកជំនន់​ទឹកភ្លៀង​ដែល​បាន​ហក់​ឡើង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​កន្លែង​ចាប់ពី​គល់​ស្ពាន​បា​យ៉ាប ស្ថិត​នៅ​ភូមិ​បា​យ៉ាប ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ត​ភ្ជាប់​ទៅ​ភូមិ​សំ​យ៉ោ​ង ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់​រោ​ទិ៍ បណ្តាល​ឲ្យ​ច្រោះ​ខូចខាត​និង​បាក់​ច្រាំង​ចិញ្ចើម​ផ្លូវ​ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ​ដោយសារ​ទឹក​រលក​បោកបក់​មក​លើ​ផ្លូវ​។

បើ​តាម​មន្ត្រី​សាលាខេត្ត​ដដែល​បានឱ្យ​ដឹង​ទៀត​ថា នា​ពេល​ខាង​មុខ​នេះ គឺ​លោក​អភិបាលខេត្ត​នឹង​មាន​គម្រោង​រៀបចំ​ច្រាំង​ថ្នល់​ដោយ​ចាក់​បេតុង​ឱ្យ​បាន​រឹង​មាំ​ដើម្បី​ការពារ​ទឹកជំនន់​ចាប់ពី​ចំណុច​គល់​ស្ពាន​បា​យ៉ាប​រហូត​ដល់​ភូមិ​របស់​ប្រជាពលរដ្ឋ​តែ​ម្តង​ដែល​មាន​ប្រវែង​៤០០​ម៉ែត្រ​ដើម្បី​កុំឱ្យ​ផ្លូវ​ខូច ដោយសារ​តែ​កម្លាំង​ទឹក​រលក​នា​រដូវវស្សា​និង​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ឆ្លងកាត់​។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែ​នេះ​គឺ​ត​ភ្ជាប់​ពី​ក្រុង​ស្វាយ​រៀង​ឆ្ពោះទៅ​កាន់ ច្រកព្រំដែន​សំ​យ៉ោ​ង ដោយ​ឆ្លងកាត់​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ និង​ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់​រោ​ទិ៍ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹក​ទំនិញ​ចេញចូល​រវាង​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​កម្ពុជា​និង​វៀតណាម​ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ជិត​គ្នា​ផង និង​ចំណាយ​ថវិកា​ក្នុង​ការ​ដឹក​ជញ្ជូន​អស់​សោហ៊ុយ​តិច​៕

  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ