ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា បាន​និង​កំពុង​ពង្រីក​សក្តានុពល និង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​មុន​មាន​ទំហំ​ទឹកប្រាក់​ជាង​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ។ លោក ស៊ូ​ឌី​រ​ម៉ា​ន់ ហា​សែង…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា បាន​និង​កំពុង​ពង្រីក​សក្តានុពល និង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​មុន​មាន​ទំហំ​ទឹកប្រាក់​ជាង​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ។

លោក ស៊ូ​ឌី​រ​ម៉ា​ន់ ហា​សែង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ថា ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​លើក​ទី​១២​ដែល​រៀបចំ​ដោយ​ស្ថានទូត​នេះ នឹង​មាន​ក្រុមហ៊ុន​មក​ពី​ឥណ្ឌូ​ណេ​​ស៊ី​ចំនួន​៤៥​ចូលរួម ក្នុង​នោះ​ក្រុមហ៊ុន​នាំ​ចូល​និង​ចែកចាយ​ផលិតផល​ឥណ្ឌូ​ណេ​ស៊ី​នៅ​កម្ពុជា​ចំនួន​២៩​ក្រុមហ៊ុន និង​សាកលវិទ្យាល័យ​ថ្មី​ៗ​ពី​ឥណ្ឌូ​ណេ​ស៊ី​ចំនួន​១៤ ផង​ដែរ។

ពិព័រណ៍​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ។

យោង​តាម​របាយការណ៍​របស់​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រ​ទេ​ឥណ្ឌូ​ណេ​ស៊ី និង​កម្ពុជា​ស្ថិត​ក្នុង​ទំហំ​ប្រមាណ​ជាង​៣១៨​លាន​​ដុល្លារ​អា​មេ​រិ​ក និង​មាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូ​ណេ​ស៊ី​ប្រមាណ​៥​ម៉ឺន​នាក់​មក​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ និង​មាន​ប្រជាជន​កម្ពុជា​ទៅ​កម្សាន្ដ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​វិញ​តែ​ប្រមាណ​៥​ពាន់​នាក់​ប៉ុណ្ណោះ ។

លោក​ស៊ូ​ឌី​រ​ម៉ា​ន់ ហា​សែង បាន​បន្ត​ថា ការ​រៀបចំ​ពិព័រណ៍​នេះ គឺជា​សកម្មភាព​ប្រចាំឆ្នាំ​ដែល​​ស្ថានទូត​បាន​រៀបចំ​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ ដោយ​ក្នុង​ពិព័រណ៍​ខាង​មុខ​នឹង​មាន​សកម្ម​ភាព​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ការ​តាំង​បង្ហាញ​ផលិតផល ការ​ធ្វើ​បទ​បង្ហាញ ការ​ផ្គូរ​ផ្គង​អាជីវកម្ម ការ​ផ្សព្វផ្សាយ​វិស័យ​អប់រំ វិស័យ​ទេសចរណ៍ និង​ការ​សម្ដែង​សី​ល្បៈ​វប្ប​ធម៌​ជាដើម ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង បាន​ថ្លែង​ថា ការ​ពិត​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​កម្រិត ត​ប្រទេស​ទាំង​ពីរ​អាច​ពង្រីក​បាន​កាន់តែ​ធំ ដោយសារ​ឥណ្ឌូ​ណេ​ស៊ី​មាន​ប្រជាជន​ច្រើន​រហូត​ដល់​ប្រមាណ​២៦០​លាន​នាក់ ដែល​យើង​អាច​ស្វែងរក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​បាន ប៉ុន្តែ​ការ​ទាញ​យក​សក្តានុពល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​នៅ​មាន​កម្រិត ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន​ទំហំ​ពាណិជ្ជ កម្ម​ទេសចរណ៍​នៅ​មាន​កម្រិត ដែល​ទាមទារ​ឲ្យ​ប្រទេស​យើង​ទាំង​ពីរ​ពង្រីក​ភាព​ជា​ដៃគូ​បន្ថែម​ទៀត ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ »​។

ជា​ថ្មី​ម្តង​ហើយ​ម្តងទៀត ដែល​ឥណ្ឌូ​ណេ​ស៊ី​គ្រោង​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​ថា ក្រុមហ៊ុន​Lion Air​របស់​ឥណ្ឌូ​ណេ​ស៊ី បាន​សិក្សា​ពី​លទ្ធភាព​បើក​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌូ​ណេ​ស៊ី​មក​កម្ពុជា ប៉ុន្តែ​គម្រោង​ហោះហើរ​ត្រង់​ចាប់ផ្តើម​នៅ​ពេល​ណា​នោះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ