កម្មវិធីប្រកួតប្រជែងលក្ខណៈពិភពលោកត្រូវបានរៀបចំឡើងដើម្បីបំផុសគំនិតរបស់យុវជន ដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា និងក្រុមហ៊ុនស្មាត អាស្យាតា នឹងនាំមកជូននូវការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងពេលវេលាដែលពិភពលោកកំពុងឈានដល់សម័យកាលបដិវត្តន៍រ៉ូបូត អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា និងក្រុមហ៊ុនទូរគមនាគមន៍ ស្មាត អាស្យាតា កំពុងជួយឱ្យយុវជនកម្ពុជាត្រៀមខ្លួនឱ្យបានរួចរាល់ចំពោះជីរិតនៅក្រោយអវសាននៃពិភពលោក អេអាយ។
អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានសហការគ្នាជាមួយក្រុមហ៊ុនស្មាត អាស្យាតា ក្នុងការរៀបចំការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោកសម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា ដែលនេះជាកម្មវិធីប្រកួតប្រជែងសម្រប់យុវជនដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យានាថ្ងៃអនាគត។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ដែលតម្រូវឱ្យសិស្សានុសិស្សមកពីសាលាផ្សេងៗធ្វើការប្រកួតប្រជែងជាក្រុមជុំវិញការដំឡើងគ្រោងរ៉ូបូត “LEGO Mindstorms Robot”។
ក្រុមបេក្ខជនប្រកួតប្រជែងនឹងត្រូវវិនិច្ឆយតាមរយៈការរៀប ឬដំឡើងរ៉ូបូត ដោយស្ថិតក្រោមពេលវេលាកំណត់ ហើយដើម្បីប្រកួតដណ្ដើមសិទ្ធិប្រកួតនៅជុំអន្តរជាតិបន្តទៀតនៅក្នុងប្រទេសថៃ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។
ក្រុមនីមួយៗមានសមាជិកពីរ ឬបីនាក់ អមជាមួយគ្រូដឹកនាំម្នាក់។ វិញ្ញាសារប្រកួតចែកចេញជាពីរប្រភេទ ៖ (១) សម្រាប់កុមារអាយុពី១៣ ដល់១៥ឆ្នាំ និង (២) សម្រាប់យុវជនអាយុពី១៦ ដល់១៩ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.stemcambodia.ngo ។
ក្រុមហ៊ុនស្មាត អាស្យាតា ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេនៅកម្ពុជា បានចូលរួមយ៉ាងឆាប់រហ័សក្នុងការឧបត្ថម្ភការប្រកួតប្រជែងនេះនៅក្នុងប្រទេសកម្ពុជា ហើយក្លាយជាដៃគូទូរគមនាគមន៍សម្រាប់ព្រឹត្តិការណ៍នេះតែម្ដង។
នាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា លោក Thomas Hundt ដែលជាអ្នកអភិវឌ្ឍន៍មុនគេ និងជានវានុវត្តន៍ជននៅក្នុងឧហ្សាកម្មទូរគមនាគមន៍ដ៏ល្បីឈ្មោះចំពោះចក្ខុវិស័យ និងសន្និច្ទ័យអស្ចារ្យ បានទទួលស្គាល់ថា លោកពុំមានការស្ទាក់ស្ទើរអ្វីឡើយចំពោះការធ្វើកិច្ចសហការនេះ។
លោកបានមានប្រសាសន៍ថា ៖ «ការដែលកម្មវិធីដ៏គួរឱ្យទន្ទឹងរង់ចាំនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាគឺជាប្រការមួយដែលគួរឱ្យចាប់អារម្មណ៍។ ខ្ញុំជឿជាក់ថា ការជួយឱ្យយុវជនកម្ពុជាចូលរួមជាមួយនឹងបច្ចេកវិទ្យារ៉ូបូតនឹងពង្រីកភាពច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហា តាមរយៈចំណេះជំនាញដ៏ឆ្លាតវៃ»។
«ការផ្តួចផ្ដើមព្រឹត្តិការណ៍បច្ចេកវិទ្យាក្នុងសណ្ឋាននេះនឹងបំផុសចំណាប់អារម្មណ៍ឱ្យយុវជនបន្តសិក្សាក្នុងមុខវិជ្ជាស្ទែម និងអាយ ស៊ី ធី ដែលក្រុមហ៊ុនស្មាតកំពុងធ្វើការលើកកម្ពស់ ព្រោះយើងជឿថា វិស័យទាំងនេះនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយលំដាប់ នៅថ្ងៃអនាគត»។
ដោយបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោកបានក្លាយជាការប្រកួតប្រជែងលក្ខខណៈអន្តរជាតិមួយយ៉ាងពិតប្រាកដសម្រាប់យុវជនដែលមានចំណង់ចំណូលចិត្តចំពោះការពឹងផ្អែកយ៉ាងឆាប់រហ័សលើបច្ចេកវិទ្យា ដែលពិភពលោកកំពុងទទួលស្គាល់ជាសាក្សី។ ជុំប្រកួតនានាក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់បណ្ដាប្រទេសជាង៦០ រហូតដល់វគ្គផ្ដាច់ព្រ័ត្រដែលមានវត្តមានប្រកួតប្រជែងរបស់សិស្សានុសិស្សវៃឆ្លាត និងមានការប្ដេជ្ញាបំផុត។
សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា សូមទាក់ទងមកកាន់ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា តាមរយៈអ៊ីមែល wro@stemcambodia.ngo ឬ ទូរស័ព្ទលេខ ០២៣ ៧២ ៧២ ៦២ ឬចូលទៅកាន់គេហទំព័រ http://www.stemcambodia.ngo/world-robot-olympiad/ ។ ដោយសហការ
ចែករំលែកព័តមាននេះ