រាជធានីភ្នំពេញ ៖ ក្រោយស្ថានភាពតានតឹងភ្លាមៗនៅតាមបន្ទាត់ព្រំដែន ជីប ម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន ៣ លានដុល្លារ អង្ករ ៣០០ តោន និងទឹកពិសាកម្ពុជាចំណុះ ១.៥ លីត្រ ចំនួន ៣ ម៉ឺនកេស ជូនដល់ប្រជាជនភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា ។

ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំថវិកា ស្បៀងអាហារ និងទឹកពិសាកម្ពុជា ភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន បង្ហាញពីស្មារតីតែមួយការពារបូរណភាពទឹកដី ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក និងរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ។

ក្រុមហ៊ុន ជីប ម៉ុង ដែលមានពហុពាណិជ្ជកម្មជាង ១៤ បានឧបត្ថម្ភទឹកប្រាក់ជាហូរហែ ដែលមកដល់បច្ចុប្បន្នសរុបជិត ៦ លានដុល្លារ រួមបញ្ចូលសម្ភារៈប្រើប្រាស់ចំបាច់ជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈរាប់ម៉ឺនកេស ជូនដល់បងប្អូនភៀសសឹក និងកងទ័ពជួរមុខ ក្នុងកាលៈទេសៈលំបាក ដើម្បីជាតិ និងប្រជាជនខ្មែរ ។
ខ្មែរស្រលាញ់ខ្មែរ ! ខ្មែរ រួបរួមគ្នា ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន ! ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ