ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរ​តែ​ចៀស​វាង​ផ្លែ​ឈើ​ទាំង​នេះ​ពេល​មក​រដូវ

5 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​មក​រដូវ ម្តង​ៗ ប្រសិនជា​អ្នក​មិន​ចង់​ប្រឈម​មុខ​នឹង​អាការ​ឈឺពោះ អ្នក​គួរតែ​ចៀស​កុំ​ញ៉ាំ​នូវ​ផ្លែ​ឈើ​មួយ​ចំនួន ព្រោះ​បើ​អ្នក​ពិសា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺពោះ​ជា​មិន​ខាន ។  តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ ? ១-ផ្លែ​ទន្លាប់…

នៅ​ពេល​ដែល​អ្នក​មក​រដូវ ម្តង​ៗ ប្រសិនជា​អ្នក​មិន​ចង់​ប្រឈម​មុខ​នឹង​អាការ​ឈឺពោះ អ្នក​គួរតែ​ចៀស​កុំ​ញ៉ាំ​នូវ​ផ្លែ​ឈើ​មួយ​ចំនួន ព្រោះ​បើ​អ្នក​ពិសា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺពោះ​ជា​មិន​ខាន ។  តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ ?

១-ផ្លែ​ទន្លាប់ ៖ នៅ​ក្នុង​ផ្លែ​ឈើ​ទន្លាប់​មាន​សារធាតុ​ម្យ៉ាង​ដែល​រារាំង​មិន​ឲ្យ​រាង​កាយ​អ្នក​ស្រូប​យកសារ​ធាតុដែក​បាន​ទេ ដូចនេះ​នៅ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​មិន​គួរ​ពិសា​ឡើយ ដោយសារ​តែ​អ្នក​បាន​បាត់បង់​ឈាម​ច្រើន ហើយ​ត្រូវការ​សារធាតុ​ដែក​ដើម្បី​ប៉ូវ​ឈាម​មក​វិញ ។ ម្យ៉ាងទៀត​វា​ក៏​អាច​ពន្យារពេល​នៃ​ការ​មក​រដូវ​អ្នក​យូរ​ជាង​មុន​ដែរ ហើយ​មិនសូវ​មក​ច្រើន​ឡើយ ។

២-ផ្លែ​ប្លូ​ប៊័រ​រី ៖ នៅ​ក្នុង​ផ្លែ​ឈើ​នេះ​មាន​សារធាតុ​ម្យ៉ាងដែ​លអាច​ធ្វើ​ឲ្យ​អ្នក​ឈឺពោះ​កាន់តែ​ខ្លាំង​ប្រសិនជា​អ្នក​ញ៉ាំ​វា​ច្រើន​នៅ​ពេល​ដែល​អ្នក​កំពុង​មក​រដូវ ។

៣-ផ្លែ​ទទឹម ៖ ក្រោយ​ពេល​ដែល​អ្នក​ពិសារ​វា​រួច វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នកមាន​អាការ​មិន​ស្រួល​ជា​ខ្លាំង​ពេល​មក​រដូវ ព្រោះ​វា​មាន​សារធាតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួលខ្លួន ។ ដូចនេះ​អ្នក​គួរតែ​កុំ​ញ៉ាំ​ឲ្យ​សោះ​ក្នុង​ចន្លោះ​ពេល​មក​រដូវ ។

៤-ផ្លែ​ទំពាំងបាយជូរ ៖ ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ទំពាំងបាយជូរ​រួច វា​នឹង​បង្អាក់​ការ​រំលាយ​​អាហារ​របស់​អ្នក ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មក​រដូវ​តិច​ជាង​មុន ហើយ​ឈឺពោះ​ទៀត​ផង​។

ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពី​ផ្លែ​ឈើ​ទាំងនេះ ទើប​អាច​ការពារ​មិន​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​អាកា​រៈ​ឈឺពោះ​នេះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ