រាជធានីភ្នំពេញ បុរសជនជាតិចិនជាជនដៃដល់ចំនួន២នាក់ក្នុងចំណោមបក្ខពួកគ្នា៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនស្រាវជ្រាវ និងឈានទៅដល់ការចាប់ឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃដដែល បន្ទាប់ពីពួកគេបាននាំគ្នាឡើងទៅលើផ្ទះសំណាក់ហួរ សៀ ពាណិជ្ជកម្ម (អតីតផ្ទះសំណាក់លី
ឡាង) ដែលមានទីតាំងផ្ទះលេខ ៦០៥ ព្រះមុនីវង្ស កែងផ្លូវលេខ ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដើម្បីទារលុយចំនួន ២០០ដុល្លារ ពីបុរសជាជន រងគ្រោះបង្កជាជម្លោះ និងទាញកៅអីដែលធ្វើអំពីថ្មម៉ាប ជើងដែក វាយទៅលើបុរសជាជនជាតិចិនម្នាក់ ដូចគ្នាបណ្តាលអោយបែក និងស្រាំលលាដ៍ក្បាលហូរឈាមស្រោមពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយនាំគ្នារត់គេចខ្លួនបាត់អស់នោះ។
តាមប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជនជាតិចិនជាជនដៃដល់ទាំង២នាក់ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ម្នាក់ឈ្មោះ ហ៊ូវ ប៉េងចៅ អាយុ២៩ឆ្នាំ ជាថៅកែហាងបាយយីហោ ជីជីសៀវជិន ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន និង និងម្នាក់ទៀតឈ្នោះ យ៉ាង ពីងពីង អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ចំណែកជនរងគ្រោះឈ្មោះ ឆឹង ជៀច ហៅឡៅឆាង អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកក្វាងទុង ប្រទេសចិន។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងមកនេះ នៅចំណុចបន្ទប់ផ្ទះលេខ៤០៧ ជាន់ទី៤ ផ្ទះសំណាក់ ហួ សៀ ពាណិជ្ជកម្ម (អតីតផ្ទះសំណាក់ លី ឡាង) មានករណីជនជាតិចិនឈ្លោះប្រកែកគ្នា និងឈានទៅដល់ការប្រើអំពើហិង្សាមួយដែលបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបណ្តាលអោយបុរសជនជាតិចិនម្នាក់រងរបួសបែកក្បាលហូរឈាមយ៉ាងធ្ងន់ធ្ងរ ហើយពួកក្រុមជនដៃដល់បាននាំគ្នាគេចខ្លួនបាត់អស់ ចំណែកឯជនរងគ្រោះត្រូវបាននារីជនជាតិខ្មែរជាសង្សារនាំយកទៅព្យាបាលនីគ្លីនិកមួយបាត់ដែរនោះ។
រហូតមកដល់វេលាម៉ោង៣រសៀលក្នុងថ្ងៃដដែលនោះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការចាប់ឃាត់់ខ្លួនបានចំនួន២នាក់ ចំណែកឯបក្ខពួកម្នាក់ទៀត ដែលគេស្គាល់ថាឈ្មោះ លីវ ប៉ មិនទាន់ចាប់ឃាត់ខ្លួនបាននៅឡើយទេ។
សមត្ថកិច្ចក៏បានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងការប្រើអំពើរហិង្សានេះដែរ គឺកើតឡើងដោយសារតែបុរសជនជាតិចិនជាជនរងគ្រោះបានខ្ចីលុយរបស់ក្រុមជនដៃដល់ចំនួន២០០ដុល្លារកាលពី៣ថ្ងៃមុន លុះមកដល់ថ្ងៃកើតហេតុ បុរសជនជាតិចិនទាំង៣នាក់ដែលជាជនដៃដល់បាននាំគ្នាទៅផ្ទះសំណាក់ហួសៀវពាណិជ្ជ និងឡើងទៅកាន់បន្ទប់ស្នាក់នៅរបស់បុរសជាជនរងគ្រោះដែលបានជំពាក់ដើម្បីទារលុយ ។
តែពេលទៅទារលុយនោះ បែជាបុរសជនជាតិចិនជាជនរងគ្រោះមិនឱ្យ ហើយថែមទាំងនិយាយថា «អញមិនឱ្យ តើឯងហ៊ានធ្វើអី អញ» និងឌឺដងដាក់គេថែមទៀតនោះ ធ្វើអោយក្រុមជនដៃដល់ខឹង នឹងបានទាញកៅអីដែលធ្វើពីថ្មម៉ាប ជើងដែកមួយវាយសំពងទៅលើក្បាល និងដងខ្លួនជាច្រើនដងទៅលើបុរសជាជនរងគ្រោះនោះបណ្តាលអោយបែក និងស្រាំលលាដ៍ក្បាលហូរឈាមស្រោចពេញមុខមាត់ និងដងខ្លួនរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ ភ្លាមនោះបុរសជនជាតិចិនជាជនរងគ្រោះត្រូវបាននារីជនជាតិខ្មែរជាសង្សារដឹកតាមឡាំប្រឺតាឥណ្ឌាមួយគ្រឿងយកទៅកាន់គ្លីនិកមួយដើម្បីសង្គ្រោះ ចំណែកឯបុរសជនជាតិចិនជាជនដៃ
ដល់ត្រូវបានកម្លាំងធ្វើការស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនបានចំនួន២នាក់ និងកំពុងតែបន្តតាមរកចាប់ជនដៃដល់ម្នាក់ទៀតផងដែរ ៕
ចែករំលែកព័តមាននេះ