ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​អាយុ​ 106​ផ្តើម​ស្នេហ៍​ជាមួយ​លាក​តា​អាយុ​ 73​ឆ្នាំ​

12 ឆ្នាំ មុន

ជា​ការ​ពិត​​ស្នេ​ហា​ពិត​ប្រាកដ​គឺ​មិន​ប្រកាន់​វ័យ​ពណ៌​សំបុរ​ និង​វណ្ណៈ​ឡើយ​ ។ ជាក់​ស្តែង​លោក​ យាយ​Marjorie Hemmerde រស់​នៅ​ក្នុង​ផ្ទះ​ចាស់​ជរា​ប្រទេស​អូស្ត្រា​លី​ មាន​វ័យ​រហូត​ទៅ​ដល់​១០៦​ឆ្នាំ​ទៅ​ហើយ​ នៅ​តែ​មិន​ទាន់​អស់​អាល័យ​ជាមួយ​នឹង​កាម​កិលេស​ពោល​គឺ​លោក​យាយ​កំពុង​តែ​សាង​ទ្រនំ​ស្នេហ៍​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​លោក​តា​ Gavin Granford នៅ​ក្នុង​ទី​ក្រុង​ម៉េល​ប៊ន​ ប្រទេស​

ជា​ការ​ពិត​​ស្នេ​ហា​ពិត​ប្រាកដ​គឺ​មិន​ប្រកាន់​វ័យ​ពណ៌​សំបុរ​ និង​វណ្ណៈ​ឡើយ​ ។ ជាក់​ស្តែង​លោក​ យាយ​Marjorie Hemmerde រស់​នៅ​ក្នុង​ផ្ទះ​ចាស់​ជរា​ប្រទេស​អូស្ត្រា​លី​ មាន​វ័យ​រហូត​ទៅ​ដល់​១០៦​ឆ្នាំ​ទៅ​ហើយ​ នៅ​តែ​មិន​ទាន់​អស់​អាល័យ​ជាមួយ​នឹង​កាម​កិលេស​ពោល​គឺ​លោក​យាយ​កំពុង​តែ​សាង​ទ្រនំ​ស្នេហ៍​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​លោក​តា​ Gavin Granford នៅ​ក្នុង​ទី​ក្រុង​ម៉េល​ប៊ន​ ប្រទេស​អូស្ត្រា​លី​ ។

លោក​យាយ​ Hemmerde​បាន​និយាយ​ថា​«គម្លាត​អាយុ​ខុស​គ្នា​៣៣​ឆ្នាំ​​មិន​មែន​ជា​បញ្ហា​ទេ​​ សម្រាប់​ខ្ញុំ​ សំខាន់​​គឺ​ពេល​ឥ​ឡូវ​នេះ​យើង​ទាំង​ពីរ​នាក់​កំពុង​យល់​ចិត្ត​គ្នា​ខ្លាំង​ណាស់​» ។ ចំណែក​ឯ​លោក​តា​ Crawford វិញ​ក៏​មិន​ចាញ់​លោក​យាយ​ប៉ុន្មាន​ដែរ​គឺ​បាន​បង្ហាញ​ពី​ភក្តី​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​លោក​យាយ​ ដោយ​និយាយ​ថា​ ៖ លោក​យាយ​គឺ​ជា​មនុស្ស​មាន​សុខ​ភាព​ល្អ​ រួស​រាយ​រាក់​ទាក់​ ហើយ​យើង​តែ​ង​តែ​សើច​សប្បាយ​ជាមួយ​គ្នា​គ្រប់​ពេល​ ។

​យើង​ទាំង​ពីរ​នាក់​បាន​គិត​ថា​ ជី​វិត​គឺ​ខ្លី​ពេក​ដែល​ថា​ យើង​មិន​ទាន់​បាន​សប្បាយ​អស់​ចិត្ត​ផង ។គួរ​បញ្ជាក់​ដែរ​ថា​ លោក​យាយ​និង​លោក​តា​ទាំង​ពីរ​នាក់​ពុំ​ធ្លាប់បាន​រៀប​ការ​ទេ​ពី​មុន​មក​ ហើយ​ក៏​មិន​ដែល​​នឹក​ស្រមៃ​ពី​រឿង​រៀប​ការ​ដែរ​ ៕