កម្មករជិត១ពាន់នាក់បិទផ្លូវជាតិលេខ០៤…អត់ព្រមបើកវិញទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានកម្មករ-កម្មការិនីរោងចក្រ«ជីម លី»ជិត១ពាន់នាក់បាននាំគ្នាផ្ទុះប្រតិកម្មសាជាថ្មី ដោយបានធ្វើបាតុកម្មបិទផ្លូវជាតិលេខ០៤ ដើម្បីសុំការដោះស្រាយឱ្យបានច្បាស់ ខណៈដែលថៅកែចក្រមិនបានទទួលខុសត្រូវ និងមិនបើកប្រាក់អតីតភាពឱ្យពួកគាត់ នៅពេលដែលរោងចក្រត្រូវបិទទ្វារ…
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលបិទផ្លូវនេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយមិនអាចធ្វើដំណើរ បាន គឺកើតឡើងតាំងពីវេលាព្រឹកថ្ងៃទី១៧ កញ្ញា មកម្លេ៉ះ ដែលរោងចក្រ«ជីម លី» ខាងលើ គឺស្ថិតនៅមុខទីបញ្ជាដ្ឋានកងទ័ពជើងគោក ក្នុងភូមិត្រពាងថ្លឹង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា កម្មកររោងចក្រ «ជីម លី»នេះ ធ្លាប់នាំគ្នាធ្វើបាតុកម្មម្តងរួចមកហើយ ដោយបានលើកគ្នាទៅដល់ក្រសួងការងារទៀតផង ក៏ប៉ុន្តែពួកគេមិនបានទទួលដំណោះស្រាយណាមួយនោះទេ រហូតមកទល់ថ្ងៃដែលគាត់ផ្ទុះការតវ៉ាបិទផ្លូវនៅថ្ងៃនេះ ។
គិតមកទល់ម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃដដែល គេបានឃើញមន្ត្រីក្រសួងការងារ រួមទាំងអភិបាលរងខណ្ឌ បានចុះមកសម្របសម្រួលជាមួយក្រុមកម្មករ តែទោះជាយ៉ាងណា ពួកគេមិនព្រមបើកផ្លូវវិញទេ បើនៅតែគ្មានដំណោះស្រាយណាមួយនោះ ។
ព័ត៌មានលម្អឹតមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ