ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ខ្សែ​ភ្លើង​ឆក់​ត្រី​ក្នុង​ទឹក​ ឆក់​ស្លា.ប់​ពេល​រាវ​ចាប់​ត្រី

12 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖ ​បុរសម្នាក់​​បាន​ស្លាប់​បាត់​បង់ជីវិត​ចោល​ប្រពន្ធ និង​កូន​​៣នាក់​​ ខណៈ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​​​ទៅ​សង្គ្រោះ​​​ដល់​ពាក់​កណ្ដាល​​ផ្លូវ បន្ទាប់​ពី​​​រូប​គេ​​ និង​បុរស​ម្នាក់​ទៀត​​ត្រូវ​ជា​ប្អូន​​ថ្លៃ​​នាំ​គ្នា​ត​ខ្សែ​ភ្លើង​​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​ទឹកមួយ​​ក្បែរ​ផ្ទះ​​​ ហើយ​ភ្លាត់ស្នៀត​​​​ត្រូវ​​ចរន្ត​​ភ្លើង​ឆក់ ចំណែ​​​ក​​​ប្អូន​​ថ្លៃ​ក៏​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​រង​របួស​ដែរ ។…

ខេត្តកណ្ដាល​ ៖ ​បុរសម្នាក់​​បាន​ស្លាប់​បាត់​បង់ជីវិត​ចោល​ប្រពន្ធ និង​កូន​​៣នាក់​​ ខណៈ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​​​ទៅ​សង្គ្រោះ​​​ដល់​ពាក់​កណ្ដាល​​ផ្លូវ បន្ទាប់​ពី​​​រូប​គេ​​ និង​បុរស​ម្នាក់​ទៀត​​ត្រូវ​ជា​ប្អូន​​ថ្លៃ​​នាំ​គ្នា​ត​ខ្សែ​ភ្លើង​​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​ទឹកមួយ​​ក្បែរ​ផ្ទះ​​​ ហើយ​ភ្លាត់ស្នៀត​​​​ត្រូវ​​ចរន្ត​​ភ្លើង​ឆក់ ចំណែ​​​ក​​​ប្អូន​​ថ្លៃ​ក៏​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​រង​របួស​ដែរ ។ ​ហេតុ​​​ការ​ណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​​​​៩​ព្រឹក​ ថ្ងៃទី​​​៩ ឧសភា ​នៅក្នុង​ភូមិក្រ​ឡឹង​ដុំ​ ឃុំ​​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល  ។​​

បុរស​​ដែល​ស្លាប់​​​ឈ្មោះ​សៀង ខ្លី អាយុ​​​៤៥​ឆ្នាំ​​ជា​កសិករ​ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ចំណែក​ប្អូន​ថ្លៃ​ឈ្មោះ​​វៀច ម៉ៅ អាយុ​​៣៨​ឆ្នាំ​​​ជា​កសិករ​ដែរ​ ​និង​មាន​ទីលំនៅ​ក្នុងភូមិ​ជា​មួយ​គ្នា ។ ​តាម​ប្រភព​ព័ត៌​មានបាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​​ បុរស​ទាំង​ពីរ​នាក់​បង​ថ្លៃ​ប្អូន​ថ្លៃ​​​បាន​នាំ​គ្នា​ត​ខ្សែ​ភ្លើង​​​ចេញ​ពី​ផ្ទះ​​ដើម្បី​ឆក់​​ត្រី​​​​ក្នុង​​ស្រះ​​​ទឹក​មួយ​​នៅ​ក្បែរ​ផ្ទះ​​ដើម្បី​​​យ​ក​​មក​​​ធ្វើម្ហូប ។ ខណៈ​​នោះ​​ពួក​គេ​បាន​យ​ក​ដែក​សរសៃ​​ថ្នាំង​​អំពៅ​​ពីរកំណាត់​​ប្រវែង​ជាង​១​ម៉ែត្រ​​​ទៅ​ទម្លាក់​​បង្កប់​​នៅ​ក្នុង​ទឹក​​រួច​​​យក​ខ្សែ​​ភ្លើង​ត​ចេញ​​​ពី​ព្រី​​នៅ​ក្នុង​ផ្ទះអូស​​ចេញ​​ចង​ជាមួយ​ដែក​សរសៃ​​​ថ្នាំង​អំពៅ​ដែល​ដាក់​បង្កប់​​​នៅក្នុង​ទឹក​នោះ​​ ។

ប្រភព​ដដែល​​​បន្ត​ថា​ ក្រោយ​ពេល​ត​រួច​រាល់​​​បុរ​ស​រងគ្រោះ​​​បាន​ចុះ​ទៅ ​​ក្នុង​ស្រះ​ទឹក​​ដើម្បី​​រាវ និង​​រើ​​ស​ត្រី​​​នៅ​ពេល​ដែល​​ឃើញ​ត្រី​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ប្រកាច់​អណ្ដែត​​នៅ​លើ​​ផ្ទៃ​ទឹក​ ។​​ ប្រភព​ដដែល​បន្ត​ថា ចំណែកបុរស​ជា​​ប្អូន​ថ្លៃ​​​ជា​​អ្នក​រង់​ចាំ​ដោត​ឬ​ដក​​​ឌុយ​​​ពេល​ឃើញ​​ត្រី​ត្រូវ​​ខ្សែ​ភ្លើង​ឆក់​  ហើយ​ដោយ​សារ​​តែ​ការ​ត​គ្មាន​បច្ចេក​​ទេស​​​ត្រឹម​ត្រូវ​​​គ្រាន់​តែ​ដោត​​ឌុយ​​​ចូល​ភ្លាម​​​ស្រាប់​តែ​​​ចរន្ត​ភ្លើង​​បាន​ឆក់​បុរស​​ជា​បង​ថ្លៃ​ប្រកាច់​​នៅ​ក្នុង​ទឹក​តែម្ដង ។ ​ ​ពេល​នោះ​ដោយ​សារ​​តែ​ការ​ភិត​ភ័យ​ខ្លាំង​ពេក​ បុរស​​ជា​ប្អូន​ថ្លៃ​​​មាន​ការ​ស្រឡាំងកាំង​ ហើយមិន​​​បាន​​ដក​​ឌុយ​​​​ចេញ​​ពី​ក្នុង​ព្រី​ភ្លាម​ៗទេ​និង​​បានស្ទុះ​​រត់ចុះ​​ទៅ​ក្នុង​ទឹក​​ដើម្បី​ជួយ​បង​ថ្លៃ​​​ក៏​ត្រូវ​ខ្សែ​ភ្លើង​ឆក់​​​​ដែរ ប៉ុន្តែ​​មិន​សូវ​ជា​ខ្លាំង​​​រួច​ទើប​​រត់​ឡើង​​គោក​ដក​ឌុយ​ចេញ​វិញ​ ។

ហេតុការណ៍​នេះបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​ ហើយបុរស​​ជា​បង​ថ្លៃ​​មិន​បាន​ស្លាប់​ភ្លាម​ៗ​​ទេ ​បន្ទាប់​​មក​ក្រុម​គ្រួសារ​បាននាំ​​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​ ។ ប៉ុន្តែ​​ដោយ​​ស្ថាន​​ភាព​​ធ្ងន់​ធ្ងរ​ពេក​​​​​ពេល​ទៅដល់​ពាក់​កណ្ដា​ល​ផ្លូវ​​ក៏បាន​ស្លាប់​​ទើប​ក្រុមគ្រួសារនាំ​ត្រឡប់​​ទៅ​ផ្ទះ​​វ​ិញ​ ដើម្បី​​​​រៀប​ចំ​​ធ្វើបុណ្យ​​​​ ។ ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​​មូល​ដ្ឋាន​បាន​ចុះ​ទៅ​​​ដល់​ដើម្បី​​ធ្វើការ​ត្រួត​ពិនិត្យ​​ និងកសាង​សំណុំ​រឿង​​តែ​ក្រុមគ្រួសារ​ជន​រងគ្រោះ​​មិន​មានការ​ប្ដឹង​ប្ដល់​គ្នា​អ្វី​ឡើយ ៕​