ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ថា… បើ​គ្រាន់តែ​សង្ស័យ​ ចាប់​មនុស្ស​ធ្វើបាប​បែប​នេះ តើ​ត្រឹមត្រូវ​ដែរ​ទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាប់​នារី​វ័យក្មេង​ម្នាក់​វាយដំ​និង​កោរសក់​ក្បាល ដោយ​ចោទ​ថា​ នាង​ជា​ចោរលួច បន្ទាប់​ពី​នារី​វ័យក្មេងរូប​នេះ ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ ។ ថ្វី​ដ្បិតតែ​នៅ​ពេល​នោះ​ នាង​មិន​ទាន់​បាន​លួច​អ្វី​ក្ដី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាប់​នារី​វ័យក្មេង​ម្នាក់​វាយដំ​និង​កោរសក់​ក្បាល ដោយ​ចោទ​ថា​ នាង​ជា​ចោរលួច បន្ទាប់​ពី​នារី​វ័យក្មេងរូប​នេះ ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ ។ ថ្វី​ដ្បិតតែ​នៅ​ពេល​នោះ​ នាង​មិន​ទាន់​បាន​លួច​អ្វី​ក្ដី ប៉ុន្តែ​ការ​ដែល​នាង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ខាងលើ​ ត្រូវ​បាន​ម្ចាស់ផ្ទះ​សង្ស័យ​ថា​ នាង​ប្រុង​លួច​ទូរស័ព្ទ​និង​លុយកាក់ ​ព្រមទាំង​របស់របរ​ផ្សេង​ៗ​ទៀត ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​៣០​នទី​រសៀល​ថ្ងៃ​ទី​១៣ ​កញ្ញា នៅ​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​វ័យក្មេង​ដែល​ជាប់​សង្ស័យ​នេះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ នាង​មាន​អាយុ​ប្រហែល​ជិត​២០​ឆ្នាំ​ប៉ុណ្ណោះ និង​មាន​រូបរាង​ស្រស់​ស្អាត​ថែម​ទៀត​ផង ហើយ​នាង​បាន​និយាយ​ថា មានស្រុក​កំណើត​នៅ​ទីរួមខេត្ត​ពោធិ៍សាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ស្ត្រី​វ័យក្មេង​រូប​នេះ បាន​ដើរ​ចូល​ទៅក្នុងផ្ទះ​​លក់ដូរ​មួយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ឡើយ តែ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ ក៏​ស្រែកថា​ចោរ​ៗ បង្ក​ការ​ភ្ញាក់​ផ្អើល ​និង​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ខណៈនោះ នាង​បាន​លើកដៃ​សំពះ​អង្វរ​សុំ​ការ​លើកលែងទោស​ពី​សំណាក់​ប្រជាពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ​បាន​សម្ដែង​ការ​ខឹងសម្បា និង​ចោមរោម​វាយ​ទាត់​ធាក់​នារី​រូប​នេះ រួច​កោរសក់​នាង​អស់​ចំហៀង​ក្បាល ។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក ​អ្នក​រស់នៅ​តំបន់​នោះ​តែង​បាត់​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ ព្រម​ទាំ​បាត់​កាបូប​លុយ​ជា​ញឹកញាប់ ប៉ុន្តែ​រកមុខ​ចោរ​មិន​ដែល​ឃើញ​ម្ដងណា​ឡើយ ទើបតែ​ពេល​នេះ​ឃើញ​ស្ត្រី​ខាងលើ​ដើរ​ចូល​​ក្នុងផ្ទះ​ក៏​កំណត់​ថា​ជា​ចោរ​បម្រុង​លួច​ក៏​ចាប់ខ្លួន​តែ​ម្ដង ។ ក្រោ​យ​ពី​កោរសក់​រួច ពលរដ្ឋ​ទាំងនោះ​ក៏​បាន​ដោះ​លែង​ទៅ​វិញ ហើយ​បន្ទាប់​មក​ក៏​មិន​បានដឹង​ថា ​នាង​ម្នាក់​នោះ​ទៅ​កន្លែង​ណា​ឡើយ ។

ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ទៅ​កាន់​កន្លែង​កើតហេតុ ប៉ុន្តែ​ពេល​ទៅ​ដល់​នារី​វ័យក្មេង​នេះ​ចេញ​ផុត​ទៅ​ហើយ ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​ការ​ថត​វី​ដេអូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ឱ្យ​ឃើញ​បុរស​២​នាក់ ដែល​ម្នាក់​ចាប់ដៃ​សង្កត់ និង​ម្នាក់​ទៀត​ ចាប់​បោច​សក់​នាង​កោរ ។ ការ​ធ្វើ​ទារុណកម្ម​យ៉ាង​អមនុស្ស​ធម៌​​នេះ បាន​ទទួល​ការ​ថ្កោលទោស​ផង​ដែរ ដោយសារ​តែ​ចាប់​មនុស្ស​ធ្វើបាប​មិន​ប្រគល់​ឱ្យ​សមត្ថកិច្ច ។ សួរ​ថា បើ​គ្រាន់តែ​សង្ស័យ ហើយ​ចាប់​មនុស្ស​ធ្វើបាប​បែប​នេះ តើ​ត្រឹមត្រូវ​ដែរ​ទេ ?​

https://www.youtube.com/watch?v=bLlj4DrjcGk

អត្ថបទសរសេរ ដោយ