រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា គិតត្រឹមម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី១៤ កញ្ញា នេះ សាកសពដែលត្រូវគេសម្លាប់យ៉ាងសាហាវនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ក្រោយពីស្ត្រីជាប្រពន្ធ បានមកដល់កន្លែងកើតហេតុយំសោកបោកខ្លួន នៅពេលបានឃើញប្តីបែឬនេះ ។ គួររំលឹកថា៖ រន្ធត់តាំងព្រឹកទៀតហើយ… អារ.កផង ចាក់ផង និងវាយផង
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះដែលស្លាប់ខាងលើ មានឈ្មោះឡាញ់ វន អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុបពេលយប់ ស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពត ។
បើតាមស្ត្រីជាប្រពន្ធបាននិយាយថា ប្តីគាត់តែងចេញរត់ឌុបម៉ូយនៅពេលយប់ ប៉ុន្តែគាត់ចូលផ្ទះវិញនៅម៉ោង១០យប់ទេ ។ នាងបន្តថា ចម្លែកកាលយប់មិញ អត់ឃើញប្តីមកផ្ទះទេ បាត់១យប់ហើយ គាត់ទាក់ទងទៅប្តីក៏មិនបានទៀត។ លុះនៅព្រឹកឡើងទើបនាងទទួលដំណឹងថា ប្តីបានស្លាប់ទើបនាងមកដល់ទីនេះ ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត ប៉ុន្តែកំពុងសន្និដ្ឋានបឋមថា អាចជាករណីប្លន់សម្លាប់យកម៉ូតូ ព្រោះជនរងគ្រោះបានបាត់ម៉ូតូហុងដាឌ្រីមសេ១២៥ ដែលគាត់យកទៅរត់ឌុបនោះ ។ ដូច្នេះ អាចគាត់ដឹកប៉ះម៉ូយជាចោរ ហើយល្បួងនាំទៅប្លន់សម្លាប់នៅទីនេះតែម្តង ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចសម្រេចនាំយកតម្កល់នៅវត្ត «ទួលសុភាឃួន» ស្ថិតនៅមុខអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ និងធ្វើកោសល្យវិច័យនៅទីនោះតែម្តង ។ តាមការពិនិត្យសាកសព ត្រូវចោរលបចាក់ប្រហារពីក្រោយចំបោះដៃផុតជាច្រើនកាំបិត ។
ចែករំលែកព័តមាននេះ