ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់តាំង​ព្រឹកទៀតហើយ… អារ.កផង ចាក់ផង និងវាយផង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​បុរស​ម្នាក់​ត្រូវ​បាន​កម្មករ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​​ថ្លុក​ឈាម ដោយ​លើ​ខ្លួនសព​​ពោរពេញ​ទៅ​ដោយ​ស្នាម​​​របួស បង្ក​ការ​ភ្ញាក់ផ្អើលនៅ​​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ ស្ថិត​លើ​ផ្លូវ​ដី​វាល​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​បុរស​ម្នាក់​ត្រូវ​បាន​កម្មករ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​​ថ្លុក​ឈាម ដោយ​លើ​ខ្លួនសព​​ពោរពេញ​ទៅ​ដោយ​ស្នាម​​​របួស បង្ក​ការ​ភ្ញាក់ផ្អើលនៅ​​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ ស្ថិត​លើ​ផ្លូវ​ដី​វាល​មួយ​កន្លែង ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​​ជ័យ ដោយ​កំពុង​សង្ស័យថា អាច​​ជា​ករណី​ឃាតកម្មក្នុងរឿងគំនុំ​​ដ៏​​សា​ហាវបំផុត​ ។

សេចក្តីរាយការណ៍​បន្ត​ថា សាកសព​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​អាយុ​ប្រហែល​៣០​ឆ្នាំ ត្រូវ​​ឃាតករ​​ចាប់​អារ​.​ក ​និង​​ស្នាម​​ចាក់​​ពេញ​​ខ្លួន រួម​ទាំង​វាយ​ផង​ដែរ ។ ស្ថិត​នៅ​កន្លែង​ ក៏​បាន​ប្រទះ​ឃើញ​មាន​មួក​ការពារ​មនុស្ស​ប្រុស និង​​ស្រីចំនួន​២​​ទៀត​ផង ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​ភ្ញាក់ផ្អើល​នេះ គឺ​មាន​កម្មករ​រោងចក្រ​នាំ​គ្នា​បាន​ដើរទៅ​ធ្វើការដូចសព្វដង ។ លុះ​ដើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ប្រទះ​ឃើញ​សាកសព​បុរស​​ខាងលើ រួចរ​ត់ទៅ​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​មូលដ្ឋាន​​ ។

បើ​តាម​ការ​ពិនិត្យ​​របស់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​អាច​ត្រូវ​គេ​សម្លាប់​​នៅ​កន្លែង​ផ្សេង រួច​​អូស​សាកសព​មក​​ដាក់​​លើ​​ផ្លូវនេះ ព្រោះឃើញ​​មាន​ស្នាម​អូស​និង​​ឈាម​​ពេញ​ផ្លូវ​​ ។ បច្ចុប្បន្ន កំពុង​រង់ចាំ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​កោសល្យវិច័យ និង​ស្វែងរក​អត្តសញ្ញាណ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ